អេននី ហ្សាម បង្ហើបថា «បណ្តោយឲ្យគីឡូឡើង ក៏ព្រោះតែមិត្តប្រុសថាស្អាត»

ជាការពិតណាស់ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា អេននី ហ្សាម បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបរាងកញ្ញា បានផ្លាស់ប្តូរស្ទើរតែទាំងស្រុង។ដោយខុសប្លែកកាលពីកញ្ញា ចាប់ផ្តើមចូលសិល្បៈ ដែលមានទម្ងន់ត្រឹមតែ ៤៥ ឬ៤៦ គីឡូតែប៉ុណ្ណោះ ប៉ុន្តែពេលបច្ចុប្បន្ន

នេះ កញ្ញាមានគីឡូឡើងដល់ទៅ ៦៣គីឡូទៅហើយ។ ដោយនេះជាហេតុ ដែលធ្វើឲ្យមហាជន មានចម្ងល់ថាមកពីមូលហតុអ្វី? ហើយក៏មានពាក្យចរចាមអារ៉ាមថា កញ្ញាអាចមកពីការពពោះ ឬទើបឆ្លងទន្លេរួច។តែយ៉ាងណាមិញ តាមការឲ្យដឹង ពីប្រភពអ្នកស្និទ្ធស្នាលរបស់កញ្ញា អេននី ហ្សាម បាន

ឲ្យដឹងថា «ប្រភពស្និទ្ធស្នាលដដែលបាន ឲ្យដឹងទៀតថា «បើក្រឡេកទៅមើល សាមីខ្លួនកញ្ញា អេននី ហ្សាម ក៏បានឲ្យដឹងដូចគ្នា ពីការធ្វើឲ្យគីឡូរបស់ខ្លួនឡើងមិនស្រកដូចនេះ តាមរយៈការបង្ហាញក្នុងគណនី fb របស់កញ្ញាជារឿយៗ ពីការញុំាម្ហូបច្រើនៗ ឆ្ងាញ់ៗ របស់កញ្ញាស្ទើររាល់ថ្ងៃ។ ហើយម្យ៉ាងវិញទៀត

កាលពីពេលថ្មីៗនេះ កញ្ញាក៏បានបង្ហើបដែរថា មកពីបណ្តោយឲ្យគីឡូឡើងស្រឺតៗបែបនេះ ក៏ព្រោះតែមិត្តប្រុសរបស់ខ្លូន ចូលចិត្តមនុស្សស្រីដែល ធាត់ និង មានសាច់។ដោយនៅក្នុងនោះកញ្ញា បានចែករំលែកនៅរូបភាពមួយសន្លឹកដែលបានសរសេរថា «មនុស្សស្រីកាន់តែធាត់ គឹកាន់តែស្អាត» ហើយកញ្ញា ក៏សរសេរបញ្ជាក់បន្ថែមដូច្នេះទៀតថា «ចាញ់បោកគេនឹងហើយ បានឡើង១៥គីឡូ គេថាស្អាត ឥលូវស្រកលែងបានហើយ ជ្រូកជាគ្នា»៕

Related posts

Leave a Comment