យ៉ុង ចាន់កណ្ណិកា ប្រែពីអ្នកសិល្បៈក្លាយជាអ្នកលក់ឡេអនឡាញដ៏ល្បី ឥលូវបោះទុនបើកជំនួញជាបន្តបន្ទាប់

ក្រោយពីបញ្ចប់អាជីពសិល្បៈអតីតតារាចម្រៀង យ៉ុង ចាន់កណ្ណិកា កាន់តែមានហុងស៊ុយ ដោយថ្មីៗនេះនាងងាកមកបង្កើតមុខរបរបន្ទាប់ដោយចំណាយដើមទុនអស់រាប់ម៉ឺនដុល្លារ ។គេចាំបានថា យ៉ុង ចាន់កណ្ណិកា បានងាកទៅចាប់របររកស៊ីដោយការលក់ផលិតផលរក្សាសម្រស់ និង បើកហាងសាឡន

ក្រោយពីនាងបញ្ចប់អាជីពជាអ្នកចម្រៀងកាលពីប៉ុន្មានឆ្នាំមុន ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះអតីតតារាចម្រៀងមាឌតូចល្អិតរូបនេះបានបោះទុនបើកមុខរបរមួយចំនួនទៀតដែលមានដូចជាហាងកាហ្វេ ដែលបានចាប់ផ្តើមដំណើរការកាលពីមួយរយៈមុនដែលមានឈ្មោះថា ប៊ីលេនកាហ្វេ ហើយពេលនេះដែរ

នាងក៏កំពុងសាងសង់កន្លែង លាងរថយន្តដែល ពេលនេះមិនទាន់រួចរាល់នៅឡើយទេ ។ មានការបន្ថែមថាតាមរយៈការតុបតែងដេគ័រហាងគេប៉ាន់ស្មានថា ចំណាយដើមទុនមិនធម្មតាឡើយ ។ថ្វីដ្បិតមិនចាប់អាជីពចម្រៀងក៏ពិតមែនតែ យ៉ុង ចាន់កណ្ណិកា នៅតែមានទឹកចិត្ត។ យ៉ាងណាមិញមួយរយៈ

មុននាងបានបរិច្ចាគប្រាក់ដល់ប្អូនប្រុសរបស់តារាចម្រៀង សុន ស្រីពេជ្រ ដែលកំពុងព្យាបាលជម្ងឺផងដែរ ។ ទោះបីជាបោះទុនបើករបរជាបន្តបន្ទាប់ក៏ពិតមែនតែ យ៉ុង ចាន់កណ្ណិកា នៅតែអះអាងថា ពេលនេះនាងមិនទាន់គ្រប់គ្រាន់ទេនាងនៅតែប្រឹងប្រែងបន្តទៀត ប៉ុន្តែយ៉ាងណានាងក៏បានលើកឡើងថាមុននឹងមានថ្ងៃនេះនាង និង ស្វាមីនាងប្រឹងប្រែងតស៊ូខ្លាំងណាស់ ។សព្វថ្ងៃ យ៉ុង ចាន់កណ្ណិកា កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមី និង កូនស្រីជាទីស្រឡាញ់តែមួយរបស់នាងក្នុងជីវភាពយ៉ាងហ៊ឺហា ហើយបើនិយាយពីរូបសម្រស់និង ការតែងខ្លួនរបស់នាងវិញពីតជាម៉ាអេមតែម្តង ៕

Related posts

Leave a Comment