អេនជី Surprise ខួបអាពាហ៍ពិពាហ៍ស្វាមី សាមញ្ញ តែពោរពេញដោយក្តីស្រឡាញ់ ( វីដេអូ)

តារាចម្រៀងរូបស្រស់ អេនជី បាន Surprise ខួបអាពាហ៍ពិពាហ៍គម្រប់ពីរឆ្នាំដល់ស្វាមីកាលពីថ្ងទី ២៧ ម្សិលមិញនេះ មើលទៅពិតជារ៉ូមែនទិកជាខ្លាំង ។ មានការលើកឡើងថា មើលទៅសាមញ្ញទេ តែពោរពេញដោយក្តីសុខ ។

អេនជី បាន Surpriseនំខួបអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតដល់ស្វាមីក្នុងខួបគម្រប់ពីរឆ្នាំកាលពី ម្សិលមិញនេះដោយមានការជូនពរគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម ។ ក្នុងនោះ អេនជី បានបង្ហើបថាឱ្យបំណងប្រាថ្នារបស់ពួកយើងបានសម្រេចនៅក្នុងខែឧសភានេះ ។

គេមិនបានដឹងថាជាប្រាថ្នាពិសេសអ្វីឡើយ ។ពេលនេះដែរ អេនជី កំពុងពរពោះកូនក្នុងផ្ទៃប្រមាណជាបួនខែហើយដែលកូនដំបូងនេះជាកូន ប្រុសដែលជាបំណងប្រាថ្នាដែលនាងនិងស្វាមីចង់បាន ។ មាននារីមិនតិចទេចង់មានសំណាងដូច អេនជី ព្រោះនាងមិនត្រឹម តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមីប៉ុណ្ណោះទេ សូម្បីក្រុមគ្រួសារសាច់ថ្លៃក៏ស្រឡាញ់នាងផងដែរ ។

មានការបង្ហើបថា ក្រោយពីពរពោះមិនថា អេនជី ចង់ញ៉ាំអ្វីទេទាំងស្វាមី និង សាច់ថ្លៃសុទ្ធតែបំពេញចិត្តនាងទាំងអស់។ ទោះ ជាពរពោះ និង កំពុងមានអាការចាញ់ក៏ពិតមែន តែសម្រស់តារាចម្រៀងរូបនេះនៅតែស្អាតខ្ញង់មិនប្រែប្រូលឡើយ ។

អ្វីដែលចាប់អារម្មណ៍មានការលើកឡើងថា ក្រោយសម្រាលកូន អេនជី កាន់តែឆ្ងាយពីអាជីពចម្រៀង ខណៈនេះ នាងមានមុខ របរពេញដៃទៅហើយ។

តោះ! ឥលូវនេះចង់ដឹងថាច្បាស់ អេនជី Surprise ខួបអាពាហ៍ពិពាហ៍ទៅស្វាមីស្វីតបែបណាទៅទស្សនាវីដេអូខាងក្រោម ៕

Related posts

Leave a Comment