នារីម្នាក់ បង្ហោះសារឱ្យ អ្នកដឹកនាំសម្ដែង Rith Omega ចូលខ្លួនដោះស្រាយរឿងបំណុលជាបន្ទាន់

លោក ឃុន ធារិទ្ធ ហៅ រិទ្ធអូមេហ្គា (RithOmega) អ្នកដឹកនាំបទចម្រៀងដ៏ល្បី «មេឃកំពុងភ្លៀងហើយ» នៅផលិតកម្មថោន ត្រូវគណនីហ្វេសប៊ុកមួយទម្លាយថាបានជាប់ពាក់ព័ន្ធនឹងករណីបំណុល ខ្ចីលុយហើយមិនព្រមសង និង បានព្យាយាមរត់គេចខ្លួន រហូតដល់មានប្តឹងកោះហៅឱ្យចូលមកដោះស្រាយតាមផ្លូវច្បាប់ ។

គណនីហ្វេសប៊ុកដែលទម្លាយនោះ មានឈ្មោះ Phy Mony Roth ដោយបានបង្ហោះរូបភាព និង សរសេររៀបរាប់ថា សូមលោក ឃុន ធារិទ្ធ ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់

កុំបន្តគេចវេសមិនមកដោះស្រាយ បើសិនបងប្អូនបានជួប ឬ ឃើញហើយផ្ដល់ដំណឹងមកយើងខ្ញុំមានជូនសាគុណជាទីគាប់ចិត្ត ។តាមការបង្ហោះនោះ ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បានបង្ហាញដីកាកោះហៅលោក ឃុន ធារិទ្ធ ហៅ រិទ្ធអូមេហ្គា (RithOmega)

ពីសំណាក់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានកោះហៅតាំងពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ មកម៉្លេះ ដើម្បីឱ្យចូលមកបំភ្លឺជុំវិញបញ្ហាផ្ទាល់ខ្លួនតាមបណ្តឹងព្រហ្មទណ្ឌរបស់ឈ្មោះ ខៀវ សុខហាក់ ដោយឱ្យភ្ជាប់ជាមួយលិខិតស្នាមពាក់ព័ន្ធផ្សេងៗផងដែរ ៕

Related posts

Leave a Comment