សោកស្ដាយណាស់! គិលានុបដ្ឋាយិការូបនេះ នៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ បានចូលនិវត្តន៍ហើយ បែរជាត្រូវទទួលមរណដោយសារជំងឺកូវីដ-១៩

ហ្វីលីពីន៖ គិលានុបដ្ឋាយិកាម្នាក់មានឈ្មោះថា សេលៀរ យ៉េប-បាណាហ្គោ វ័យ៦៩ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅនេះ បន្ទាប់ពីមើលថែអ្នកជំងឺ ដោយគ្មានឧបករណ៍ការពារខ្លួនគ្រប់គ្រាន់ នៅមន្ទីរពេទ្យ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្រ្ត ក្នុងទីក្រុង Kansas។

អ្នកស្រី យ៉េប-បាណាហ្គោ បានបម្រើការងារនៅមន្ទីរពេទ្យ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រ អស់រយៈពេល៤០ឆ្នាំមកហើយ និងត្រូវដល់អាយុចូលនិវត្តន៍នៅថ្ងៃអង្គារទី២៨ ខែមេសាម្សិលមិញនេះ។

សហជីពក៏បានបញ្ជាក់ដែរថា ឈ្មោះរបស់ អ្នកស្រី យ៉េប-បាណាហ្គោ ត្រូវបានចុះក្នុងបញ្ចី ដែលជាផ្នែកមួយនៃក្រុមគិលានុបដ្ឋាយិកា ដោយធ្លាប់លើកឡើងពីការព្រួយបារម្ភអំពីកង្វះខាតនៃឧបករណ៍ការពារខ្លួននៅមន្ទីរពេទ្យ ដូចជាម៉ាស់ និងស្រោមដៃជាដើមផងដែរ។

យ៉ាងណាមិញ ជុំវិញការស្លាប់របស់អ្នកស្រី បានធ្វើឲ្យមិត្តរួមការងារទាំងអស់ មានការសោកស្ដាយជាខ្លាំង ក្នុងការបាត់បង់គិលានុបដ្ឋាយិកាម្នាក់ដែលមានសមត្ថភាព និងតែងតែស្រលាញ់ការងារបែបនេះ៕ សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment