ថៃ៖ បន្ទាប់ពី ជាសះស្បើយពីជំងឺ Covid-19 ប្ដីប្រពន្ធ រវាងតារាសម្ដែងប្រុសស្រី លោក Matthew និង នាង Lydia ក៏បានវិលត្រលប់មកជួបជុំគ្រួសារ ព្រមទាំងបង្ហាញពី សកម្មភាពដ៏រីករាយ ជូនទៅដល់បណ្ដាហ្វេនៗ ដើម្បីកម្សាន្តអារម្មណ៍ ផងដែរ។ជាពិសេស ពួកគេ ថែមទាំងបានបង្ហាញពី រូបភាពរបស់កូនៗ ប្រុស ស្រីទាំងពីររបស់ខ្លួន ដែលមានភាពកក់ក្ដៅ និងសុភមង្គល ក្រោយពេលដែលបាននៅក្បែរ ឪពុកម្ដាយ សារជាថ្មីម្ដងទៀត ជាពិសេសនោះគឺ កាលពីពេលថ្មីៗនេះ តារាស្រី Lydia ក៏បានបង្ហោះរូបថត គួរឱ្យស្រឡាញ់របស់កូនស្រី Demi ដែលមានអាយុ ៨ ខែ ដែលធ្វើឲ្យហ្វេនចាប់អារម្មណ៍កាន់តែខ្លាំងឡើង។នៅក្នុងរូបភាពទាំងនោះ កូនស្រីតូចអាយុ ៨ ខែ របស់ Lydia ត្រូវបាននាងរៀបចំ ឲ្យស្លៀកសំលៀកបំពាក់ ក្នុងឈុតប៉ូលីស ដែលមានទាំងមួក និងខ្សែក្រវ៉ាត់ក ដែលធ្វើឲ្យមើលទៅ មុខមាត់របស់កូនស្រីនាង កាន់តែគួរឲ្យក្នាញ់ ជាមួយនឹងស្នាមញញឹម ដ៏គួរឲ្យស្រលាញ់ ជាពិសេស បណ្ដាអ្នកគាំទ្រជាច្រើនដែលបានឃើញហើយ ក៏បានចូលមកសរសើរគ្រប់ៗគ្នាតែម្ដង៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
មើលរូបទាំងនេះហើយ ទើបដឹងថា Lydia ពូកែតែងខ្លួនឲ្យកូនឡើងគួរឲ្យ….
