សៀមរាប ៖ ព័ត៌មានបឋម នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ អ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀងប្រពៃណីម្នាក់ បានដឹកនាំមនុស្សប្រមាណជា ១ ០០០ នាក់ ដើម្បីតវ៉ារវាងអ្នកវិនិយោគ ក្រុមហ៊ុន អ៊ីណារីតា Enarita និង តុលាការខេត្តសៀមរាប ដែលឃុំខ្លួន លោក ឌីម សួនណាត មិនទាន់ដោះស្រាយ។
មន្ត្រីតុលាការខេត្តសៀមរាបបានឲ្យដឹងថា ករណីចាប់ខ្លួន លោក ឌីម សួនណាត នេះ គឺធ្វើទៅតាមបណ្ដឹងពលរដ្ឋជាច្រើនគ្រួសារ ពាក់ព័ន្ធនឹងករណីឆបោកលុយជាង៣០០លានដុល្លារ។
យ៉ាងណាក៏ដោយ គេនៅកំពុងតាមដានចំណាត់ការរបស់តុលាការខេត្តសៀមរាបផងដែរ។