ទីបំផុតរកឃើញបុរសជិះកង់បីឡើងភ្នំបូកគោហើយបាត់ខ្លួនអស់០២យប់ សមត្ថកិច្ចប្រើប្រាស់Drone និងរុករកតាមព្រៃ ទំរាំរកឃើញ

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ គណនីហ្វេសប៊ុកឈ្មោះ Srey Vy បង្ហោះសារប្រកាសស្វែងរកអ្នករត់កង់បីឥណ្ឌា (PassApp)ដើម្បីសួរនាំ បន្ទាប់ពីបងប្រុសរបស់គាត់ដែលបានជិះកង់បីឡើងភ្នំ បូកគោ ស្រាប់តែបាត់ខ្លួនពុំឃើញវិលត្រឡប់មកផ្ទះវិញ។

ជាមួយគ្នានេះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Rida Chhieng Furniture ដែលត្រូវជាបងប្អូនជីដូនមួយ បានបង្ហោះសារថា៖សូមបងប្អូនជួយ share រកផងនាងខ្ញុំ និងក្រុមគ្រួសារ មានទុក្ខ ជាខ្លាំង បានបាត់ប្អូនប្រុសជីដូន១ នៅលើភ្នំបូគោ ជិះកង់បីឥណ្ឌាហើយបានទូរសព្ទមកបងប្អូនថាអស់ កម្លាំងខ្លាំងណាស់ ក៏បាត់ដំណឹងសូន្យ រកអត់ឃើញតាំងពីព្រឹក បើបងប្អូន ឃើញក្មេងប្រុស មានភិនភាគ ដូចក្នុងរូបនេះ បានឃើញជួយផ្តល់ដំណឺង ។

ប្រកាសដំណឹងនេះនៅលើ បណ្តាញសង្គមហ្វេសប៊ុក ក្រុមគ្រួសារក៏បានរកឃើញអ្នករត់កង់បី ប៉ុន្តែ យុវជនដែលបានបាត់ខ្លួននេះគឺនៅតែពុំទាន់រកឃើញនៅឡើយ រហូតដល់ថ្ងៃទី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០កងកម្លាំងនគរបាល ទាហាន កងរាជអាវុធហត្ថខេត្ត រួមនឹងកម្លាំងសន្តិសុខនៅភ្នំបូកគោ កម្លាំងនៃស្នងការរងខេត្ត អគ្គស្នងការក្រសួងមហាផ្ទៃ និងព្រមទាំងមន្ត្រីខាងបច្ចេកទេសវិទ្យាសាស្ត្របានជួយស្វែងរកតាមរយៈការបង្ហោះ Drone ដោយគ្រូបង្ហាត់ឈ្មោះ សុខន រតនា ហ៊ិន និងក្រុមការងាររបស់គាត់ ដែលឡើងលើបូកគោទាំងកណ្តាលយប់។

ដោយឡែកនៅថ្ងៃនេះ យុវជនខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបានធ្វើការរកឃើញហើយនៅលើភ្នំបូកគោ នេះបើតាមគណនេយ្យហ្វេសបុកឈ្មោះថា Sam Rachបានឲ្យដឹងបែបនះថា ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កាលពីរសៀលថ្ងៃទី ២៧/០៤/២០២០
បានអោយខ្ញុំបាទធ្វើការស្រាវជ្រាវ រុករកជនសង្ស័យដែលប៉ុនប៉ងធ្វើ អ ត្ត ឃា តនៅលើភ្នំបូកគោ ។

ដោយមានការសហការពីក្រុមគ្រសារនិងសាច់ញាតិនិងសន្តិសុខរបស់ក្រុមហ៊ុនសុខាអូតែល ទើបយើងកំណត់បានតំរ៉ុយមួយចំនួន និងដោយមានការចូលរួមពីកងរាជអាវុធហត្ថខេត្ត
យើងបន្តការរុករករហូតដល់បានរកឃើញជនសង្ស័យ នៅវេលាម៉ោង ៤.៤៥រសៀល ថ្ងៃទី ២៩/០៤/២០២០ ។

Related posts

Leave a Comment