កាន់តែជិតគ្រប់ខែ អាលីហ្សា កាន់តែបារម្ភខ្លាចរឿងនេះ ខណៈគ្មានវត្តមានស្វាមីនៅក្បែរ

បើគិតមកដល់ពេលនេះតារាសម្តែង និង ចម្រៀង អាលីហ្សា ពពោះបានជាងប្រាំខែហើយ ដោយពេលនេះនាងមានសុខភាពល្អ និង នៅតែប៉ុន្មានខែទៀតប៉ុណ្ណោះនាងនឹងបានឃើញមុខកូនដំបូងរបស់នាងផងដែរ ប៉ុន្តែអ្វីដែលនាងបារម្ភនោះគឺខ្លាចសម្រាលកូនដោយមិនមានវត្តមានស្វាមីនៅជិត ។

ក្រោយពីរៀបការជាមួយស្វាមីក្មេងជាអ្នករស់នៅសហរដ្ឋអាមេរិកលោក សូ លីឃាំង ភ្លាមតារាស្រី អាលីហ្សា ក៏បានអះអាងថា នឹងមានគម្រោងចាកចេញទៅរស់នៅជួបជុំជាមួយស្វាមីនៅពេលដែលទិដ្ឋាការធ្លាក់ ហើយបើមិនមានការប្រែប្រួលនាងអាចនឹងចេញទៅសហរដ្ឋអាមេរិកនៅក្នុងអំឡុងខែមិថុនាខាងមុខនេះ ។

យ៉ាងណាមិញ ស្របពេលវីរុសកូវីដ ១៩ មិនទាន់ស្ងប់នាងក៏មិនច្បាស់ថា ការចាកចេញនោះមានការប្រែប្រួលឬបែបណាឡើយ ពេលនេះដែរ អាលីហ្សា ពពោះជាងប្រាំខែទៅហើយ ដែលធ្វើឱ្យនាងមានការបារម្ភខ្លាចកូនសម្រាលនៅក្នុងស្រុកដោយមិនមានវត្តមានស្វាមីនៅក្បែរជាកម្លាំងចិត្ត ។ ជារឿយៗគេតែងឃើញនាងបង្ហោះសារត្អូញនឹកស្វាមីតាមបណ្តាញសង្គមទៀតផង ។

សម្រាប់កូនដំបូង របស់ អាលីហ្សា ជាកូនស្រី ដែលមានការលើកឡើងពីសំណាក់អ្នកគាំទ្រថាដឹងតែឃ្យូតហើយ បើប៉ា និង ម៉ាក់សុទ្ធស្រស់ស្អាតនោះ ។ ក្រោយពីពោះរាងខ្ទាតធំ អាលីហ្សា បានផ្អាកការចេញច្រៀងដោយនាងចង់នៅថែរក្សាសុខភាពគភ៌ក្នុងផ្ទៃឱ្យបានល្អ ។មានការជូនពរឱ្យតារាចម្រៀងរូបនេះឆាប់បានចេញទៅរស់នៅអាមេរិកជួបជុំជាមួយស្វាមីជាទីស្រឡាញ់ផងដែរ ៕

Related posts

Leave a Comment