មុននេះបន្តិច ប្អូនប្រុស របស់ សុន ស្រីពេជ្រ បានទទួលមរណភាពទាំងវ័យក្មេង

ភ្នំពេញ៖ ពិតជាគួរឲ្យសោកស្ដាយ ដោយកាលពីមុននេះបន្តិច តារាចម្រៀង អ្នកនាង សុន ស្រីពេជ្រ បានបង្ហោះសារ ព្រមទាំងរូបភាព នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានជួបទុក្ខធំ ដែលប្អូនប្រុសជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាពទៅហើយ។

យ៉ាងណាមិញ ក្រោយពីបានជ្រាបដំណឹងដ៏សោកសៅនេះហើយ បណ្ដាអ្នកគាំទ្រ ព្រមទាំងមិត្តៗសិល្បករ សិល្បៈការិនី ជាច្រើន បានចូលមក Comment លើកទឹកចិត្ត ព្រមទាំងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់រូបនាង ផងដែរ។

គួររំលឹកផងដែរថា កាលពីមួយរយៈមុន សុន ស្រីពេជ្រ បានព្យាយាមស្វែងរកថវិកា តាមរយៈការអំពាវនាវ តាមសទ្ធារពី សប្បុរសជន ហើយជាពិសេស នាងព្យាយាមលក់ដូរបន្ថែម ក្រៅពីអាជីពសិល្បៈ ដើម្បីទុកគ្រាន់ឲ្យថ្លៃព្យាបាលជំងឺប្អូនប្រុស តែទីបំផុត ប្អូនរបស់នាង បែរជាចាកចេញពីនាង ដោយមិនស្តាយស្រណោះបន្តិច។

Related posts

Leave a Comment