វី ឌីណែត បង្ហោះរូបភាពជាមួយគូស្នេហ៍លើកដំបូង តែមិនទាន់ក្លាហានបង្ហាញមុខមាត់ពិត

នេះជាលើកដំបូងដែលគេបានឃើញតារាចម្រៀង វី ឌីណែត បង្ហាញរូបភាពជាមួយគូស្នេហ៍ដល់អ្នកគាំទ្រ តែយ៉ាងណាតារាចម្រៀងរូបនេះមិនទាន់មានភាពក្លាហានក្នុងការបង្ហាញមុខមាត់ពិតនៅឡើយទេ ។ចុងក្រោយនេះគេសម្គាល់ឃើញតារាជាច្រើនបានបង្ហាញមុខមាត់ដៃគូរបស់ខ្លួន និង បើកចំហពី

ជីវិតស្នេហាដល់អ្នកគាំទ្រ ដោយមិនមានការលាក់លៀមដូចមុនទេ ។ ងាកមកគ្រាប់ពេជ្ររបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ដែលត្រូវគេស្គាល់ថា ជាតារាចម្រៀង វី ឌីណែត បានបង្ហាញរូបភាពមួយសន្លឹកជាមួយបុរសម្នាក់រួមជាមួយនឹងពាក្យអរគុណដល់បុរសរូបនោះដែលតែងតែងនៅក្បែរនាង ប៉ុន្តែ

យ៉ាងណានាងហាក់មិនទាន់មានភាពក្លាហានក្នុងការបង្ហាញមុខមាត់ពិតនោះទេ ដោយអះអាងថាសុំលាក់សិន ។ នេះជាលើកដំបូងដែល វី ឌីណែត សារភាពថានាងមានអ្នកពិសេស ។ មានអ្នកគាំទ្រជាច្រើនចង់ឃើញមុខបុរសនោះ និង ចង់ដឹងថាជាអ្នកសិល្បៈ ឬ ក្រៅពិភពសិល្បៈ ។ក្រៅពីតារាចម្រៀង វី ឌីណែត ក៏បានចូលរួមសម្តែងរឿងនៅក្នុងទូរទស្សន៍ហង្សមាសដែលកំពុងចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ផងដែរគឺរឿង

Related posts

Leave a Comment