មិនដែលអួត ដល់បញ្ចេញម្តង បានដឹងថាសុគន្ធកញ្ញា មានផ្ទះជួលច្រើនល្វែង

ភ្នំពេញ៖ បច្ចុប្បន្ន កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែទទួលបានការគាំទ្រខ្លាំងជាងមុនទៅ បើទោះបីពេលនេះនាងមានស្វាមី និង កូនរួចក៏ដោយ ក៏មិនបានធ្វើឲ្យប៉ះដល់ប្រជាប្រិយភាពនាងនោះឡើយ។

ក្រៅពីពីជាតារាចម្រៀងនាង ក៏មានជំនួញផ្ទាល់ខ្លួនផងដែរ ជាពិសេសជីវិតឯកជនរបស់នាង ក៏ស៊ីវិល័យ នាងតែងតែប្រើរបស់ម៉ាកល្បីៗ ដែលមានតម្លៃថ្លៃ។ ហើយអ្វីដែលកាន់តែពិសេសនោះ នាងមានស្វាមីដែលស្រលាញ់ថ្នាក់ថ្នមនាងទុកដូចជាព្រះនាង។

តួយ៉ាង មុននេះបន្តិច នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីផ្ទះល្វែងសម្រាប់ជួលជាច្រើន ដែលមានទីធ្លាធំទូលាយគួរឲ្យចង់រស់នៅ ដោយផ្ទះល្វែងទាំងនោះក៏ មានទីតាំងនៅទីប្រជុំជន មានមនុស្សអូអរ អាចរកស៊ី ឬប្រកបរបរផ្សេងៗបានផងដែរ។ ចំណែកឯបន្ទប់នីមួយៗ ក៏ស្រស់ស្អាត និង ធំទៀងផង ហើយបរិយាកាសនៅទីនោះក៏មានផាសុខភាពល្អគួរឲ្យចង់រស់នៅ៕

{“source_sid”:”90346CDE-1FF5-4D7D-9FC5-4F0BFF6E8219_1588233535498″,”subsource”:”done_button”,”uid”:”90346CDE-1FF5-4D7D-9FC5-4F0BFF6E8219_1588233535498″,”source”:”editor”,”origin”:”unknown”}

Related posts

Leave a Comment