មួយទៀតហើយ! ស្រលាញ់គ្នាដូចស្ករ៥ឆ្នាំ ចុងក្រោយស៊ុំ សុម៉ាលី នៅតែលែងលះជាមួយស្វាមី

ភ្នំពេញ៖ អតីត​តារា​សម្តែង អ្នកនាង ស៊ុំ សុ​ម៉ាលី ត្រូវបាន​ដឹងថា​បាន​ឈប់​ពី​សិល្បៈ​ទាំងស្រុង បន្ទាប់ពី​បាន​រៀបការ​ជាមួយ​ស្វាមី​​ ដោយាសារតែមានរកាំរកូស ព្យាយាមអូសបន្លាយអស់រយៈពេល៥ឆ្នាំ អាពាហ៍ពិពាហ៍ដែលអ្នកនាងព្យាយាមថែរក្សាមកនេះត្រូវបានរលាយក្នុងពេលពព្រិចភ្នែក។

ទោះយ៉ាងណា អ្វីៗ​មិនអាច​នៅ​ឋិត​ស្ថេ​រ ដូចដែល​យើង​សង្ឃឹមទុក​នោះទេ កាលពីថ្មីៗនេះ អ្នក​នាង សុ​ម៉ាលី បាន​បង្ហោះ​សារ​រៀបរាប់​ពី​ភាពឈឺចាប់​យ៉ាងខ្លាំង ក៏ព្រោះតែបង្ហោះរូបភាពស្នាមផ្តិតមេដៃ លែងលះ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ដែលមានខ្លឹមសារថា៖លើកទីមួយហើយក្នុងជីវិតមិននឹកស្មានថាមានថ្ងៃនេះនិងគេដែរទេ…????

✊សូមអំពើល្អដែលខ្ងុំបានសាងកន្លងមកសូមមកឃុំគ្រងនិងថែរក្សាខ្ងុំនិងកូននិងគ្រួសារខ្ងុំទាំងមូលអោយជួបតែសេចក្ដីសុខរួចចាកផុតទុកផុតកម្មផងចុះ????????????

នេះចាប់ទុកជាមេរៀនជីវិតសំរាប់អ្នកនាង ស៊ុំ សុ​ម៉ាលី​ ដែលរឿងនេះបានកើតឡើង ដោយអ្នកនាងព្យាយាមនិងថែរក្សា និងចំណងអាពាហ៍ពិពាហ៍​ ព្រោះកាលកន្លងទៅ ទើបតែប្រកាសត្រូវគ្នាវិញមិនយូរប៉ុន្មាន ក៏ពួកគេបានដើរដល់ផ្លូវបំបែកមួយនេះ។ អ្វីដែលគួរឱ្យសង្វេគជាងនេះនោះ ស៊ុំ សុម៉ាលី មិនទទួលបានទ្រព្យសម្បត្តិអ្វី ក្រៅពីកូនស្រីម្នាក់ ដ៏ស្រស់ស្អាត៕

Related posts

Leave a Comment