វីជេ រតនា Surprise ខួបអាពាហ៍ពិពាហ៍បួនឆ្នាំយ៉ាងរ៉ូមែនទិក ធ្វើឱ្យភរិយារំភើបរហូតស្រក់ទឹកភ្នែក (វីដេអូ)

សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ វីជេរតនា បាន Surpriseខួបអាពាហ៍ពិពាហ៍គម្រប់បួនឆ្នាំដល់ភរិយាយ៉ាងផ្អែមល្ហែមពោរពេញទៅដោយក្តីស្រឡាញ់ដែលធ្វើឱ្យភរិយារបស់លោករំភើប រហូតស្រក់ទឹកភ្នែក ។សម្រាប់ខួបអាពាហ៍ពិពាហ៍គម្រប់បួនឆ្នាំកាលពីថ្ងទី ២៩ ម្សិលមិញនេះ វីជេរតនា បានSurprise

ភរិយានូវបាច់ផ្កាកូលាបក្រហមយ៉ាងស្រស់ស្អាតរួមជាមួយនឹងប៉េងប៉ោងស្រស់ស្អាត ស្អេកស្កះពេញផ្ទះ ។ ជាពិធីបែបសាមញ្ញនៅក្នុងផ្ទះក៏ពិតមែនតែបានធ្វើឱ្យភរិយារបស់ វីជេ រតនា រំភើបរហូតស្រក់ទឹកភ្នែកតែម្តង ។ពេលនេះដែរ វីជេ រតនា កាន់តែមានក្តីសុខដោយភរិយារបស់លោកកំពុងពរពោះកូនទីបីដែលជាកូនប្រុស ។ ចង់ដឹងថា វីជេរតនា Surprise ភរិយា រ៉ូមែនទិកបែបណាតោះទៅទស្សនាវីដេអូនៅខាងក្រោម ៕

Related posts

Leave a Comment