ភ្នំពេញ៖ កាលពីថ្ងៃ ២៩ ខែ មេសា ម្សិលមិញនេះ ដែលជាថ្ងៃសីល យើងឃើញថា ស្របពេលដែលការងារសិល្បៈ បានផ្អាកជាបណ្ដោះអាសន្ន រាជនីក្រម៉ាខ្មែរ កញ្ញា មាន សូនីតា និងម្ដាយរបស់នាង បាននាំយក គ្រឿងទេយ្យទានមួយចំនួន យកទៅធ្វើបុណ្យ ប្រគេនព្រះសង្ឃ ក្នុងតាមវត្តមួយកន្លែង នៅខេត្តកំពង់ឆ្នាំង ជាមួយនឹងស្នាមញញឹម និងទឹកចិត្តជ្រះថ្លា គួរឲ្យសរសើរផងដែរ។
ដោយក្នុងនោះផងដែរ តារាស្រីរូបនេះ នាងក៏បាននិយាយរៀបរាប់នៅលើហ្វេសប៊ុកផេករបស់នាងថា៖ថ្ងៃនេះជាថ្ងៃសិល៍ ៨កើត នាំអ្នកម្តាយមកវត្ត សប្បាយចិត្តខ្លាំង ហើយញញឹមឡើងខ្ចូត ព្រោះបាននាំយកទេយ្យធម៌មកដល់វត្តទួលមេត្រី ខេត្តកំពង់ឆ្នាំង មកបានឆ្ងាយហើយដាក់ឥវ៉ាន់បានច្រើន អនុមោទនាបុណ្យដល់មិត្តភក្តិទាំងអស់ផង។
តាមរយៈរូបភាពទាំងនោះផងដែរ ហ្វេនៗដែលស្រលាញ់គាំទ្រតារារូបនេះ នាំគ្នាលាន់មាត់សរសើរនាង មិនដាច់ពីមាត់នោះទេ ជាមួយនឹងទង្វើល្អៗ បែបនេះរបស់នាង។ គួររំលឹកផងដែរថា មាន សូនីតា ត្រូវបានមហាជនស្គាល់នាងតាមរយៈ ការសម្ដែងរឿងជាច្រើន និងមួយវិញទៀត នាងតែងតែបង្ហាញកិច្ចការងារ សប្បុរសធម៌ក្នុងសង្គម ជាច្រើននាពេលកន្លងមក ផងដែរ។ សូមទស្សនារូបភាពខាងក្រោម៖