ក្រមុំមិនដូរ សិទ្ធី នីកា ពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំង ក្នុងឈុតបុរាណបែបនេះ

ថ្វីដ្បិតមែនស្វាមីនិងកូនក៏ពិតមែនតែតារាសម្តែងរូបស្រស់ សិទ្ធី នីកា នៅតែមានសម្រស់ស្អាត ជាពិសេសរូបរាងតូចស្រឡូនក្រមុំមិនដូរនោះទេ ។ យ៉ាងណាមិញ ក្នុងឈុតកូនក្រមុំបែបប្រពៃណី គេសង្កេតឃើញថា សម្រស់របស់តារាស្រីរូបនេះពិតជាស្អាតមិនចាញ់តារាប្រទេសជិតខាងឡើយ ។

បើគិតមកដល់ពេលនេះតារាសម្តែង សិទ្ធី នីកា សម្រាលកូនបានប្រមាណជាង ៦ ខែហើយ តែនាងចាប់ផ្តើមលេចមុខនៅក្នុងការថតស្ប៉តតាំងពីនៅសរសៃខ្ចី ។ថ្មីៗនេះតារាសម្តែងរូបស្រស់ម្នាក់នេះ បានបង្ហាញមុខនៅក្នុងស្ប៉តសម្អាងការមួយដោយមានការតុបតែង ខ្លួនយ៉ាងស្រស់ស្អាត។ មានការសរសើរពីសម្រស់ល្អគន់របស់់់ សិទ្ធី នីកា គ្រប់ៗគ្នា ។

ខ្លះលើកឡើងថា តែងខ្លួនបែបនេះមើលទៅមិនចាញ់តារាក្មេងៗនោះទេស្អាតស្អាតបែបទន់ភ្លន់តែម្តង ។បើទោះបីជាមានស្វាមី ជាខ្សែរាជវង្សដែលត្រូវជាបុត្ររបស់ព្រះមហិស្សរ៉ា នរោត្តមចក្រពង្ស ក៏ពិតមែនតែ សិទ្ធី នីកា នៅតែបន្តប្រឡូកក្នុងសិល្បៈដោយមិនមានការហាមឃាត់ពីស្វាមីឡើយ ។ ជីវិតគូរបស់ សិទ្ធី នីកា កាន់តែផ្អែមល្ហែម និង មានសុភមង្គលទ្វេរឡើងក្រោយពីទទួលបាន ចំណងដៃកូនប្រុសដែលមានមុខមាត់គួរឱ្យក្នាញ់កាត់ដូចប៉ាប៉ា តែម្តង ៕

Related posts

Leave a Comment