ដំណឹងក្ដុកក្ដួល! អតីតគ្រូបង្វឹកស៊ីម៉ាក់ និងជាឱពុកកីឡាករ កែវ ឧត្តម លោកគ្រូ កែវ សារិន ទទួលមរណភាពហើយ

ភ្នំពេញ៖ អតីតគ្រូបង្វឹកក្លិបបាល់ទាត់ស៊ីម៉ាក់យូណាយធីត លោក កែវ សារិន បានទទួលមរណភាពហើយ កាលពីម្សិលមិញ ដោយសារតែជំងឺរលាកសាច់ច្រមុះ និងគីសបំពង់។ ឱពុកបង្កើតរបស់កីឡាករ កែវ ឧត្តម ដែលជាសមាជិកម្នាក់ក្នុងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ បានធ្លាក់ខ្លួនឈឺ អស់រយៈពេលជាង១ឆ្នាំមកហើយ ដោយក្រុមគ្រួសារបានបញ្ជូនទៅសម្រាកព្យបាលទាំងមន្ទីរពេទ្យនៅក្នុងស្រុក និងក្រៅស្រុក (ថៃ និង វៀតណាម) ប៉ុន្តែដោយសារតែជំងឺដល់ដំណាក់កាលចុងក្រោយហើយ ទើបមិនអាចព្យាបាលបាន។

កំឡុងពេលដែលលោកគ្រូ កែវ សារិន ធ្លាក់ខ្លួនឈឺ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ សម្រាប់ចំណាយលើការព្យាបាលផងដែរ។

ជុំវិញការបាត់បង់នូវធនធានមួយរូបនៅក្នុងវិស័យបាល់ទាត់កម្ពុជានេះ មានគ្រូបង្វឹកតាមបណ្ដាក្លិប និងកីឡាករជាច្រើនរូប បានសម្ដែងនូវការរំលែកទុក្ខជាមួយនឹងក្រុមគ្រួសាររបស់លោកគ្រូ កែវ សារិន

គួរឲ្យដឹងដែរថា ក្រោយស៊ីម៉ាក់យូណាយធីត បានរំសាយក្លិបដោយសារបញ្ហាហរិញ្ញវត្ថុ លោកគ្រូ កែវ សារិន បានបន្តការងារដោយទៅដឹកនាំក្លិបពាក់កណ្ដាលអាជីព Khmer United៕

Related posts

Leave a Comment