អបអរសាទរផង! អតីតអ្នកប្រដាល់ សាច់ស រូបសង្ហា សែន រ៉ាឌី ក្លាយជាឱពុកគេហើយ

ភ្នំពេញ៖ ដំណឹងសាទរ ដែលអតីតអ្នកប្រដាល់គុនខ្មែរ កីឡាករ សែន រ៉ាឌី បានប្រកាសកាលពីអម្បាញ់មិញនេះ ដោយទីបំផុតលោកបានក្លាយជាឱពុកគេហើយ ជាលើកដំបូង ជាមួយនឹងភរិយាសំណព្វចិត្ត ក្រោយចូលរោងជ័យបានជាង១ឆ្នាំ។

ជាការពិតណាស់ ម្ចាស់មេដាយមាសវ៉ូវីណាមរបស់កម្ពុជារូបនេះ បានរៀបអាពាហ៍ពិពាហ៍តាំងពីចុងឆ្នាំ២០១៨ ជាមួយនឹងភរិយារូបស្រស់។ ហើយជារឿយអ្នកទាំងពីរក៏តែងតែ បង្ហោះរូបភាពផ្អែមល្ហែមជាច្រើន។ លើសពីនេះទៅទៀត នៅពេលនេះអ្នកទាំងពីរក៏ទទួលបានកាដូយ៉ាងវិសេសវិសាល ដែលជាចំណងដៃកូនស្រីដំបូងរួមគ្នា និងធ្វើឲ្យអ្នកទាំងពីរ ត្រេកអររំភើបចិត្តមិនស្ទើរនោះទេ។

មិនតែប៉ុណ្ណោះ ក្រោយពីប្រកាសដំណឹងនេះ ចេញជាសាធារណៈ លោកប៉ាអ្នកម៉ាក់ថ្មោងថ្មីមួយគូនេះ ក៏ទទួលបានសារអបអរសាទរយ៉ាងច្រើន ពីសំណាក់មិត្តភក្តិក៏ដូចជាប្រិយមិត្តគាំទ្រជាច្រើន នៅលើបណ្តាញសង្គមផងដែរ។
គួរឲ្យដឹងដែរថា អ្នកប្រដាល់មកពីខេត្តកោះកុង បានឃ្លាតឆ្ងាយពីសង្វៀនយូរមកហើយ ដោយងាកទៅប្រកបរបររកស៊ី និងប្រកួតកីឡាវ៉ូវីណាម វិញ៕

Related posts

Leave a Comment