ទម្លាយការពិត មូលហេតុនៃការស្លាប់ ពីង រូហ្សា ដោយសារតែ….

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ មានរឿងគួរឲ្យភ្ញាក់ផ្អើល ដោយបានលេចដំណឹងដ៏ក្រៀមក្រំ ដែលតារាសម្ដែងស្រីល្បីឈ្មោះ កញ្ញា ពីង​ រ៉ូហ្សា បានទទួលមរណភាពទៅហើយ។យ៉ាងណាមិញ ភ្លាមៗនោះ រឿងរ៉ាវនៃការស្លាប់ទាំងវ័យក្មេងរបស់នាង មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ដែលបានធ្វើឲ្យបណ្ដាមហាជនជាច្រើន កាន់តែចង់ដឹងច្បាស់ពីមូលហេតុនេះ ថែមទៀតផង

ជាក់ស្ដែង កាលពីមុននេះបន្តិច យោងតាមការបង្ហោះសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់ តារាសម្ដែងជើងចាស់​ អ្នកនាង ចន ច័ន្ទ លក្ខិណា បានឲ្យដឹងថា កញ្ញា ពីង រ៉ូហ្សា បានទទួលមរណភាព កាលពីព្រឹកមិញ ដោយមានជំងឺ ខូចតំរងនោម ថ្លើម និង ផ្នែកប្រព័ន្ធប្រសាទធ្ងន់ធ្ងរ ផងដែរ៕

ក្រោយពីបានជ្រាបបែបនេះ បណ្ដាអ្នកគាំទ្រ ព្រមទាំង​មិត្តសិល្បករសិល្បការិនីជាច្រើន ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ផងដែរ៕

Related posts

Leave a Comment