ពូកែមែន កាតុ យកលុយដុល្លារច្នៃធ្វើជារ៉ូប ទាក់ទាញអស់ទាស់

នៅក្នុងឆ្នាំ ២០២០ នេះទោះជាស្ថានការនៃដំណើរការផ្អាកនូវសកម្មភាពសិល្បៈ ក៏ដូចជាអាជីវកម្មមួយចំនួនយ៉ាងណាក្តី ក៏អ្នកនាង សុខ ចាន់ធីតា ហៅថា កាតុ ហាក់បីដូចជានៅមានទីផ្សារដដែល ទាំងអាជីពសិល្បៈ និងរបរផ្ទាល់ខ្លួនរបស់អ្នកនាង។

ជាការពិតណាស់ អ្នកនាង កាតុ បានចាប់ផ្តើមចូលប្រលូកក្នុងវិស័យសិល្បៈដំបូង ត្រឹមជាតារាកំប្លែងតែប៉ុណ្ណោៈ តែដោយមានទេពកោសល្យ មិនយូរប៉ុន្មានអ្នកនាងក៏បានចូលរួមសម្តែង និងរហូតបានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្មថោន។កាលពីដើមឆ្នាំ ២០២០ អ្នកនាងបានចេញនូវបទចម្រៀងមួយបទ ដែលធ្វើឲ្យមហាជនមានគាំទ្រយ៉ាងខ្លាំង ពីងត្ថន័យ និងការតុបតែងខ្លួនក្នុងបទចម្រៀង ដែលមានចំណងជើងថា “សុដន់ម៉ែ” ដែលជាការនិពន្ធរបស់លោក សោម ដូរ៉េ។

ម្យ៉ាងវិញទៀត ថ្មីៗនេះ អ្នកនាងបាននឹងត្រៀមបង្ហាញនូវអ្វីដែលថ្មីដល់មហាជន និងអ្នកគាំទ្រទៀតហើយ ជាពិសេសការបង្ហាញនូវការតុបតែងសម្លៀកបំពាក់ដ៏ប្លែកផងដែរ។ ដោយថ្មីៗនេះ អ្នកនាងកាតុ បានបង្ហាញរូបភាពដ៏គួរឲ្យទាក់ទាយមួយ ជាមួយនឹងរ៉ូបស៏ស្រស់ស្អាត និងស៊ិចស៊ី ដែលតុបតែងឡើងដោយក្រដាសប្រាក់ដុល្លារ។

ដោយឈុតនេះអ្នកនាងកាតុ បានយកក្រដាសប្រាក់ដុល្លារ មកច្នៃជារ៉ូបដ៏ស៊ិចស៊ី តុបតែងលើខ្លួន ក៏ដូចជាម៉ូដបន្ថែមទៀតនៅលើសក់របស់អ្នកនាងផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះអ្នកនាងបានរៀបរាប់ថា «រាជនីដុល្លារជិតចេញក្នុងពេលឆាប់ៗនេះ»៕

Related posts

Leave a Comment