ឆុំ វត្តី ចូលរោងការតាមគម្រោង តែមិនមានពិធីជប់លៀងទេ

តារាសម្តែង ឆុំ វត្តី នៅតែសម្រេចចិត្តរៀបការទៅតាមគម្រោង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខាងមុខនេះ តែយ៉ាងណាពិធីមង្គលរបស់នាងមិនមានការរៀបចំជប់លៀងនៅកោះពេជ្រ នោះឡើយ ។នៅតែបីថ្ងៃទៀតប៉ុណ្ណោះតារាសម្តែងរូបស្រស់ ឆុំ វត្តី និង រៀបការទៅតាមប្រពៃណីខ្មែរជាមួយ កូន

ប្រុសរបស់ម្ចាស់ផលិតកម្មមួយ ដោយសារវីរុសកូវីដ ១៩ មិនទាន់ស្ងប់ស្ងាត់ និង ចូលរួមកាន់បន្ថយនោះថ្វីដ្បិតតែ ឆុំ វត្តី នឹងរៀបមង្គលការក៏ពិតមែនតែការជប់លៀងជួបជុំនៅពេលល្ងាចនៅកោះពេជ្រនោះ មិនមាននោះទេ។មានតែការរៀបចំតាមបែបសាសនាតែប៉ុណ្ណោះ ។ ឆុំ វត្តី មិនបាន

បញ្ជាក់ថានឹងរៀបចំពិធីជប់លៀងជាថ្មីម្តងទៀតនៅពេលណាឡើយ ។ មានការបន្ថែមទៀតថា សម្រាប់ពិធីពេលព្រឹកនោះ ក៏មិនសូវមានការអញ្ជើញមិត្តភក្តិសិល្បៈចូលរួមច្រើនឡើយ ។ទោះបីកៀកដល់ថ្ងៃរៀបការតែ ឆុំ វត្តី នៅតែចេញថត និង ធ្វើការងារធម្មតា ។ ក្នុងនោះក៏មានជូនពរឱ្យេជីវិតគូរបស់

នាងស្រឡាញ់គ្នាជារៀងរហូត។ មានការបន្ថែមថា ឆុំ វត្តី សំណាងណាស់នាងទទួលបានការស្រឡាញ់យល់ចិត្តពីសំណាក់ស្វាមីហើយសូម្បីតែក្រុមគ្រួសារឪពុកម្តាយក្មេកក៏ស្រឡាញ់នាងខ្លាំងណាស់ដែរ ។ គួរឱ្យដឹងថា ក្រោយរៀបការ ឆុំ វត្តី នៅ តែបន្តអាជីពសិល្បៈ ដដែល ៕

Related posts

Leave a Comment