(ភ្នំពេញ) ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារាសម្ដែងស្រីសិចស៊ីកញ្ញា អាណារ៉ូស ដែលមួយរយះមុនល្បីរន្ទឺចំពោះ MV មួយកក្រើកពេញបណ្តាញសង្គម។ ដោយឡែក ពេលថ្មីៗនេះស្រាប់តែ កញ្ញា បានប្រកាសថា ការស្រលាញ់របស់នាងមិនមែនស្ថិតនៅលើឋានៈឬអ្នកមានលុកកាក់ខ្ពង់ខ្ពស់នោះឡើយ
ពោលគឺស្ថិតលើចិត្តនឹងចិត្តទើបមានសុភមង្គលទៅថ្ងៃអនាគតជាចំបង។ក្នុងនោះដែរ តារាស្រីកញ្ញា អាណារ៉ូស បាននិយាយថា មិនដែលស្រលាញ់អ្នកណាដោយសារឋានៈ ឬលុយកាក់ ប៉ុន្តែបើស្រលាញ់គឺស្រលាញ់ដោយសារទឹកចិត្តស្រលាញ់
ចេះមើលថែយកចិត្តទុកដាក់នឹងគ្នា និងព្រមទទួលយកចរិតពិតរបស់គ្នា លុយកាក់បើខ្វះខាតអាចជួយគ្នារកបាន សុំត្រឹមតែស្មោះត្រង់ទាំងនៅមុខ និងក្រោយខ្នងក៏គ្រប់គ្រាន់…….។ទន្ទឹមនឹងនេះ កញ្ញា អាណារ៉ូស បានបន្តថា មិនមែនយើងគ្មានតម្លៃ តែតម្លៃរបស់យើងមិនត្រូវបានសក្ដិសមជាមួយនរណាម្នាក់
ដែលព្រហ្មលិខិតកំណត់ថាមិនសាកសម ហើយយើងត្រូវបានរស់នៅបន្តទៅមុខដើម្បីសក្ដិសមជាមួយមនុស្សដែលសាកសមតែប៉ុណ្ណោះ។ អស់កម្លាំងកាយចិត្តក្នុងការស្វែងរកភាពសក្ដិសមមួយនោះ អាចសម្រាកបន្តិចរួចក៏ដើរបន្ត។
យ៉ាងណាមិញ ព្រហ្មលិខិតអាចលេងសើចនឹងយើងដើម្បីអោយយើងចេះយល់ ចេះបាត់បង់ ចេះឈឺ ចេះទទួលយក តែក៏បង្រៀនអោយយើងកុំបោះបង់តម្លៃខ្លួនឯងបានដោយងាយៗ ដើរទៅមុខជារឿយៗ ទោះយឺតៗ តែក៏មានន័យ ហើយកាន់តែមានន័យនៅពេលដែលភាពសក្ដិសមមួយនោះចូលមកដោយយើងមិនបាច់ហត់ដេញចាប់។នេះជាសម្តីបន្ថែមរបស់កញ្ញា អាណារ៉ូស៕ប្រភព៖ហ្វេសប៊ុក