គីម ជុងអ៊ុន បង្ហាញខ្លួនជាលើកដំបូង បញ្ចប់ពាក្យចចាមអារ៉ាមស្លាប់

មេ​ដឹកនាំ​ផ្ដាច់ការ​ប្រទេស​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ក្រោយ​បាត់​វត្តមាន​លោក​អស់​រយៈពេល ២០ ថ្ងៃ​កន្លង​មក​នេះ រហូត​មាន​ពាក្យ​ចចាម​អារ៉ាម​ថា លោក​បាន​ទទួល​មរណភាព​ទៅ​ហើយ ។បើ​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មេ​ដឹកនាំ​ផ្ដាច់ការ​រូប​នេះ បាន​កាត់​ខ្សែ​បូ ក្នុង​ពិធី​បើក​សម្ពោធ​រោងចក្រ​ផលិត​ជី​មួយ​កន្លែង​នៅ​ក្រុង Sunchon ។

តាម​រយៈ​រូបភាព​ដែល​ថត​បាន បង្ហាញ​ឲ្យ​ឃើញ លោក គីម ជុងអ៊ុន មាន​ទឹក​មុខ​ស្រស់​ស្រាយ ញញឹម​ញញែម និង​និយាយ​ទៅ​កាន់​ជំនួយការ​លោក​ក្នុង​កម្មវិធី​នោះ រួម​ទាំង​ធ្វើ​ទស្សនកិច្ច​ក្នុង​រោងចក្រ​នោះ​ផង​ដែរ ។បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ប្រទេស​កូរ៉េ​បាន​បន្ថែមថា មេ​ដឹកនាំ​រូប​នេះ ត្រូវ​បាន​អម​ដំណើរ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន ដោយ​ក្នុង​នោះ​រួម​មាន​ប្អូន​ស្រី​របស់​លោក គីម យ៉ូជុង​ផង​ដែរ ៕

Related posts

Leave a Comment