ពុទ្ធោ! មិននឹកស្មានថា ខ្សែជីវិត តារាកំប្លែង នាយក្ដិប កាន់តែដុនដាបវេទនាដល់ថ្នាក់នេះ

ភ្នំពេញ៖ ពិតណាស់ថា មហាជនដែលជា អ្នកនិយមតាមដានទស្សនាវីដេអូកំប្លែង ប្រាកដជាបានជ្រាបយ៉ាងច្បាស់អំពី តារាកំប្លែង នាយ ក្ដិប ដែលធ្លាប់មានកេរ្ត៍ឈ្មោះល្បីល្បាញគួរសម និងលេចមុខក្នុងវីដេអូ ជាច្រើនផងដែរ។ប៉ុន្តែ ស្រាប់តែ សុខៗ តារាកំប្លែងជើងចាស់រូបនេះ បានបាត់មុខពីកញ្ចក់ទូរទស្សន៍ ក៏ដូចជា ចង្កោមសិល្បៈឈឹងតែម្ដង ដោយសារតែ លេចលឺដំណឹងមកថា នាយក្ដិប បានធ្លាក់ខ្លួនឈឺដុនដាបជាខ្លាំង ធ្វើឲ្យទស្សនិកជនរាល់គ្នា កើតមានចិត្តអាណិតអាសូរជាពន់ពេក។

លើសពីនេះ កាលពីពេលថ្មីៗនេះ បានបែកធ្លាយរូបភាពពីរសន្លឹករបស់ នាយក្ដិប តាមរយៈគណនីហ្វេសប៊ុកមួយ ដែលក្នុងនោះដែរ រូបលោក ហាក់បីដូចជា ស្ថិតក្នុងសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ថែមទាំងដេកនឹងកន្ទេល មានទឹកមុខសោកសៅខ្លាំងណាស់ ឈឺខ្លាំងដល់ថ្នាក់ រកប្រាក់ទិញថ្នាំមិនបាន។តួយ៉ាង តាមយៈគណនីហ្វេសប៊ុកមួយនោះដែរ បានសរសេររៀបរាប់ពី ស្ថានភាពជីវិតបច្ចុប្បន្នរបស់ នាយក្ដឹប អានហើយស្ទើរស្រក់ទឹកភ្នែកថា៖អាសូរឪក្តឹបណាស់ ត្អូញថាអត់លុយទិញថ្នាំ គាត់ដូចជាស៊យដល់ហើយ ថ្ងៃការកូនមិត្តរួមអាជីពស្លាប់ គឺនាយស្មាញ មូយអាទិត្យក្រោយមក កូនប្រុសបង្កើត ត្រូវឡានបុកស្លាប់ខ្ទេច ទាំងកង់បីឥណ្ឌា

ហើយគ្មានដំណោះស្រាយ អូសបន្លាយរាប់ខែទម្រាំរកអ្នក ដែលជួយអោយរឿងនេះបានដល់ដៃតុលាកា គេសុំថ្លៃរត់ការ1000$ គាត់និងគ្រួសារខំលក់ឡាន និងរកវិធីផ្សេងៗដើម្បីបានលុយ1000$ យកទៅអោយគេ លុយបានអោយគេគ្រប់ហើយ រង់ចាំថ្ងៃតុលាកាកោះហៅកាត់ក្តី តែវាចង្រៃអី ឬក៏ហេតុភេទចង្រៃអីនុះទេ? បងប្អូនជួយពិចារណាមើលអ្នកដែលយកលុយពីគាត់ ដែលថាយកទៅរត់ ការនោះ ស្រាប់តែ ឡានបុកស្លាប់ទៀត។ តើនេះជាការចៃដន្យឬជាការដាក់ទណ្ឌកម្ម បន្ទាប់ពី បានជ្រាប និងបានឃើញរូបភាពរបស់ នាយក្ដិប ព្រមទាំងសំណេររៀបរាប់ ដ៏កម្សត់វែងអន្លាយមួយនេះហើយ បាននាំឲ្យហ្វេនៗក្នុងបណ្ដាញសង្គម អាណិតដល់ តារាកំប្លែងជើងចាស់នេះគ្រប់គ្នា និងមានតែពាក្យជូនពរ ឲ្យរូបលោក បានជាសះស្បើយធូរស្រាល ពីជំងឺឆាប់ៗ៕

Related posts

Leave a Comment