នារីដែលត្រូវប៉ូលិសផាករឿងឡានមិនទាន់កិបស្លាកលេខ បានយុត្តិធម៌ និង ទទួលលុយផាកពិន័យមកវិញហើយ

កាលពីព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះជាថ្ងៃនៃការចាប់ផ្តើមការរឹតបន្តឹងច្បាប់ចរាចរណ៍ ក៏ដូចជាការផាកពិន័យយោងតាមអនុក្រឹត្យថ្មី ដោយមានគណនីហ្វេសប៊ុកឈ្មោះ Mao Yalik បានបង្ហោះរូបភាពឯកសារផ្សេងៗដែលខ្លួនត្រូវផាកពិន័យ ១ លាន ២ សែនរៀល លើបទល្មើសឡានគ្មានបំពាក់ស្លាកលខ ។

? ហេតុអ្វីក្រសួងមិនសម្រួលធ្វើស្លាកលេខឱ្យលឿន ។ តើនេះជាកំហុសប្រជាជន?ហើយចង់ Copy ក្រដាសទិញលក់ទៅផាកក្រុមហ៊ុនខ្ញុំទិញឡានទៀត ។ ទី1៖ ប័ណ្ណបើកបរមាន ទី2÷ ឡើងឆៀករួច ទី3÷ បើកបរគោរពច្បាប់ចរាចរណ៍ (មិនហួសល្បឿនកំណត់, ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពត្រឹមត្រូវ•••) ទី4÷ បង្កាន់ដៃធ្វើផ្លាកលេខមាន (តែមិនទាន់បានផ្លាកលេខ : បាត់ដំបង 2B-5742)»

ពាក់ព័ន្ធនឹងករណីនេះ ដោយមានចម្ងល់ច្រើនពីប្រជាពលរដ្ឋ ក្រោយមកក៏មានការចេញបកស្រាយពីនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់យ៉ាងតែច្បាស់ថា «សូមណែនាំដល់គ្រប់ស្នងការដ្ឋាននគរបាលខេត្ត-រាជធានី ក្នុងករណីត្រួតពិនិត្យមានយានយន្តបើកបរគ្មានផ្លាកលេខ តែមានបង្កាន់ដៃធ្វើផ្លាកលេខ នៅមន្ទីរសាធារណការ ស្នើកុំពិន័យករណីនេះ តែណែនាំគាត់កុំទាន់ប្រើឡាននេះ រហូតមានផ្លាកលេខពាក់ត្រឹមត្រូវ» ។​ មានន័យថា យានយន្តគ្មានផ្លាកលេខ តែមានបង្កាន់ដៃធ្វើផ្លាកលេខនៅមន្ទីរសាធារណការ នគរបាលមិនត្រូវផាកពិន័យទេ​ ។

រហូតដល់ល្ងាចថ្ងៃដដែល គណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហោះសារថាខ្លួនបានទទួលថវិកាពិន័យនោះវិញហើយ បន្ទាប់ពីមានការយល់ច្រលំពីខាងសមត្ថកិច្ច ។ ក្នុងនោះសារបានរៀបរាប់ថា «នាងខ្ញុំ ម៉ៅ ឈិយ៉ាវី ភេទស្រី អាយុ 27 ឆ្នាំ ដែលបានបើកបររថយន្តម៉ាក SsangYong Musso grand 2020 បើកបរទិសដៅពី Rue Pasteur No.5 កែងមហាវិថីព្រះសីហនុ (274) ជាគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកកែងវត្តលង្កា ។ ដោយមានការផាកពិន័យលើរថយន្តនាងខ្ញុំចំនួន ១,២០០,០០០៛ (មួយលានពីរសែនរៀល) ដោយពិន័យលើរថយន្តពុំទាន់កិបស្លាកលេខ ។ ដោយឡែកនៅរសៀលថ្ងៃទី ១ ខែឧសភានេះ នាងខ្ញុំបានទទួលដំណឹងឱ្យត្រលប់ទៅយកទឹកប្រាក់ដែលបានផាកពិន័យកាលពីព្រឹកមិញវិញនៅព្រឹកថ្ងៃទី ២ ឧសភា ។ នាងសូមថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានសិក្សារពីភាពភាន់ច្រឡំ និង ផ្តល់យុត្តិធម៌អោយរូបនាងខ្ញុំវិញ»

Related posts

Leave a Comment