ជាងជួសជុល​រថយន្ត ស្នើរសុំ លោក ផ្កាយពីរ យកលុយថ្លៃជួសជុលរថយន្ត​ Lexus 570 ផង ពួកគាត់គ្មានលុយសងគេទេ

លោកឧត្ដមសេនីយ៍​ទោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស៊ុំ​ ពៅ​ អនុប្រធាន​ក្រុម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្នាក់​ អគ្គ​បញ្ជាការ​ដ្ឋាន បានជំពាក់លុយថ្លៃជួសជុលរថយន្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Lexus 570 ស់​លោក​តម្លៃ​ ៥៥៦​ ដុល្លារ​ជាង២ខែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយថែមទាំងប្លុកលេខជាងចោលទៀត ​​​​​​​​​​​​​​​​​ដែលធ្វើអោយពួកគាត់រអ៊ូ ​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែគ្មានលុយសងថ្លៃគ្រឿងបន្លាស់គេទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ដោយយោងតាមការបង្ហោះរបស់លោក​​​​​​​​​​​​​​​​​ ផែង វណ្ណៈ នៅមុនបន្តិចបានសរសេរអោយដឹងថា​​​​​​​​​​​​​​​​​​៖ សូមជូនដំណឹងទៅ​លោកឧត្ដមសេនីយ៍​ទោ​ ស៊ុំ​ ពៅ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អនុប្រធាន​ក្រុម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​ ថ្នាក់​ អគ្គ​បញ្ជាការ​ដ្ឋាន​ ​​​​​​​​​​​​​​​​​​​​!

សូមលោកឧត្ដមសេនីយ៍ទោ​​​​​​​​​​​​​​​​​​​​​​​​​ មេត្តា​ យកលុយថ្លៃជួសជុលរថយន្ត​ Lexus 570 របស់​លោក​តម្លៃ​ ៥៥៦​ ដុល្លារ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅសងជាងនៅ​ សង្កាត់​ បឹង​សាឡាង​ ខណ្ឌ​ ទួលគោក​ ផង​ ​​​​​​​​​​​​​​ព្រោះ​តាំងពី​ជួសជុល​រថយន្ត​របស់​លោក​ហេីយ​ លោកថាសុំទៅបោកពូកសិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់​តែ​លោក​ប្លុក​លេខជាង​មិនអាចទាក់ទងបាន​ អស់​រយៈពេល​ជិត​ ២​ ខែ​ ហើយ​ ។ ​​​​​​​​​​​​​​​​​​​​​ជាង​អត់​មានលុយសងថ្លៃគ្រឿងបន្លាស់គេទេ​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះ​សូមលោក​មេត្តា​យកលុយទៅសងជាងផង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ សូម​អរគុណ​លោកទុកជាមុន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

Related posts

Leave a Comment