ឃើញហើយ ស្រក់ទឹកភ្នែក ! តាអាយុ ៨០ ហើយ នៅដើររើសសំបក កំប៉ុង ជាមួយ កង់ចាស់របស់គាត់ យកទៅដូរបាយហូប ជួយស៊ែរផង …(មានវិដេអូ)

ហ្វេសប៊ុក ៖ ពិតណាស់ចំពោះជីវិតមនុស្សម្នាក់ៗកើតមករមែងតែមានជីវិតខុសៗគ្នាមិនដូចគ្នាទាំងអស់នោះទេ មនុស្សមួយចំនួនក៏មានទ្រព្យស្តុកស្តមរស់នៅយ៉ាងសុខស្រួល ហើយមនុស្សមួយចំនួនទៀតក៏មានជីវភាពក្រីក្ររស់នៅជាមួយនិងភាពលំបាកខ្លាំង ។
នេះបើយោងទៅតាមការផុសរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា ម៉ៃ សុក្រ វិសាល បានធ្វើការផុសរៀបរាប់អំពីសកម្មភាពខ្លះៗរបស់លោកតាម្នាក់ដោយមានខ្លឹមសារដូចខាងក្រោម៖

ថ្ងៃនេះ ខ្ញុំបានយកអីវ៉ាន់អោយភ្ញៀវនៅ ម្តុំឫស្សីកែវ បាន ជួបលោក តា ម្នាក់ ដើរ សំបក កំប៉ុង ជាមួយ កង់ចាស់មួយរបស់គាត់ តែពេលនោះសំបកកំប៉ុង គាត់ធ្លាក់ជ្រុះ ពីកង់របស់គាត់ ហេីយ ខ្ញុំក៏បានឈប់ម៉ូតូ ទៅជួយ រើសស លោក តា ហើយខ្ញុំ ក៏បានសួរគាត់

ខ្ញុំ: លោក តាអញ្ចើញ មកពីណា ចាំចៅជួយ…

លោកតា : អរគុណចៅ តាដើររើសសំបកកំប៉ុង នៅជិត នឹង

ខ្ញុំ : អត់ទោស លោកតា តេីលោកតា ព្រះជន្មប៉ុន្មានហើយ

លោកតា : តា 89 ហើយ☺️ហេីយខ្ញុំក៏មិនសួរលោកបាន ច្រើនទៀតដែល តែលោកថាបានសួរ ខ្ញុំ វិញ ទាំងទឹក មុន គាត់រីករាយ តែ ខ្ញុំបែរជាអួលដើម ក😢

លោមតា : ចៅនៅម្តុំ នឹងដែលមែន ទេ

ខ្ញុំ : អត់ទេលោកតា ចៅដឹងអីវ៉ាន់អោយ គេជិត នឹង

លោកតា : ហើយ ចៅញាំបាយ រឺ នៅ បាយនៅណា ហើយធ្វើការនៅណា?

ខ្ញុំ : ធ្វើនៅស្ទឹងមានជ័យ ចៅដឹកអីវ៉ាន់អោយភ្ញៀវ ដល់ទីណា បាយ នៅនឹង អត់អីទេលោក តា

លោកតា : អរ ខំទៅ ចៅ តាចាស់ហើយធ្វើអីមិនកើតទេ មាន តែរើសកំប៉ុង ដូរបាយហូប 😢 ហើយអ្នកជិតខាងអោយហូប

អាណិតលោកតាណាស់ ហើយខ្ញុំមានប្រាក់បន្តិចបន្ទួចជូន គាត់ 😢 ។

Related posts

Leave a Comment