មើលពីក្រោយ ស្មានតែស្រីស្អាតមកពីណា! តាមពិត សៅ ឧត្តម លេងតែងខ្លួនជាស្រី មើលសឹងមិនស្គាល់

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា តារាចម្រៀងប្រុស លោកសៅ ឧត្តម បច្ចុប្បន្នហាក់កាន់តែមានសន្ទះខ្លាំងឡើងនៅក្នុងការងារសិល្បៈ ស្របពេលដែលពេលនេះជីវិតគ្រួសាររបស់លោកក៏កាន់តែមានសុភមង្គលខ្លាំង ទោះការងារហាក់ដូចជាមមាញឹកបែបណាក្តី។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះបានធ្វើឲ្យហ្វេនជាច្រើនពិតជាហួសចិត្តយ៉ាងខ្លាំង ក្រោយលោកបានធ្វើការតែងខ្លួន នៅក្នុងកម្មវិធីមួយ ជាស្រី ជាមួយនឹងឈុតរ៉ូបពណ៌សយ៉ាងបែបកូនក្រមុំ យ៉ាងប្លែកតែម្តង។

មិនត្រឹមតែប៉ុណ្ណោះក្រោយពីបានឃើញបែបនេះ ហ្វេនជាច្រើនបើកភ្នែកធំៗគ្រប់គ្នា ព្រោះនេះជាលើកទី១ហើយដែលឃើញតារាប្រុសរូបនេះ ធ្វើការតុបតែងខ្លួនយ៉ាងដូច្នោះ។ លើសពីនេះហ្វេនជាច្រើនសរសើរដល់លោក ដែលបានធ្វើអ្វីដែលប្លែកចែកជូនដល់ហ្វេនៗ ទោះលោកជាប្រុសមែនតែតែងខ្លួនជាស្រីបែបនេះ ដើម្បីឲ្យហ្វេនកាន់តែមានការប្លែកអារម្មណ៍៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment