ខ្លាំងដៃណាស់! ព្រាប សុវត្ថិ និយាយផ្លែផ្កាដាក់ ឱក សុគន្ធកញ្ញា​ មិនញញើតស្វាមីគេ​នៅនិងមុខសោះ

ដូចដែលប្រិយមិត្តបានស្គាល់ច្បាស់រួចមកហើយកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ ដែលបានប្រឡូលចូលវិស័យសិល្បៈអស់រយៈពេលជាង២០ឆ្នាំ មកហើយ តារា​ប្រុស​រូបនេះ​នៅតែអាចទាក់ចិត្តអ្នកគាំទ្របានរហូតមកដល់បច្ចុប្បន្ននេះ។

ដោយឡែកលោក ព្រាប សុវត្ថិ ក្រៅពីអាជីពជាអ្នកចម្រៀង លោកបានបើកហាងលក់​នំបញ្ចុក​ខ្មែរយ៉ាងទំនង ដែលមានអ្នកគាំទ្រច្រើនកុះករ អ្វីដែលកាន់តែពិសេសនោះ​កំពូល​តារាច​ម្រៀង​ស្រីអ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយជាម៉ូយប្រចាំហាងរបស់លោកផងដែរ។

ក្រោយពី ឱក សុគន្ធកញ្ញា បានញាំនំបញ្ចុករួចហើយ ក៏បានសរសេរសាមួយឃ្លាថា “អូនមិនពូកែធ្វើទេ.. តែពូ​កែហូប ផ្ទះ ព្រាបសុវត្ថិនោះអី ឆ្ងាញ់សាឡប់”។

ក្រោយពីឃើញការបង្ហោះបែបនេះ ភ្លាម លោក ព្រាប សុវត្ថិ មិនបង្អង់យូរ ក៏បានបង្ហោះ​សារ​ឆ្លើយ​​តបពាក្យផ្អែមល្ហែមទៅកាន់ ឱក សុគន្ធកញ្ញា ភ្លាមវិញថា “គ្រាន់តែឮថា​អូនចង់ញ៉ាំ​ភ្លាម បងរត់ទៅកាន់ចាន លើកឆ្នាំង កាន់វែក លើកខ្ទះ វិចខ្ចប់ ឲ្យគេយកទៅភ្លាម ។ ញ៉ាំទៅអូន មិនធាត់ទេ សុទ្ធតែបន្លែ បើអូនចង់ញ៉ាំ កុំភ្លេច call មកបង អូនឮអត់ អូនញ្ញា អូនលី ក្មួយឆលី ហិហិហិ”។

គ្រាន់តែលោក ព្រាប សុវត្ថិ បង្ហោះបែបនេះភ្លាមក៏​​មានហ្វេនៗជាច្រើនចូល​ទៅខមមិន​បែប​លេចសើចថា អីយ៉ាអាយដលនិយាយផ្លែផ្កាឲ្យបងញ្ញាទៀត អត់ខ្លាចប្តីគេទេអី តែទោះ​ជាយ៉ាង​ណាទាំងនេះគ្រាន់តែជាពាក្យលេចសើចតែប៉ុណ្ណោះគ្មានលើសនិងទេ ព្រោះ ព្រាប សុវត្ថិ និង​ឱក សុគន្ធកញ្ញា រាប់អានគ្នាដូចជាបងប្អូនទៅហើយ៕

Related posts

Leave a Comment