មើលរាងគេផង! ៨ឆ្នាំកន្លងផុតពិតមែន តែ ទឹម រដ្ឋា នៅតែស្លីមស្អាតដដែល

ភ្នំពេញ​៖ កញ្ញា ទឹម រដ្ឋា ជាតារាម៉ូដែល និងតារាសម្ដែង ដែលមានប្រជាប្រិយភាព ដោយនាងបានឈានជើងចូលសិល្បៈមួយនេះរយៈពេលជាច្រើនឆ្នាំមកហើយ តែនៅតែមានការគាំទ្រពីមហាជន ក៏ដូចជាហ្វេនៗនាងផ្ទាល់។

លើសពីនេះ នាងជាតារាស្រីដែលមានរាងស្រឡូន និងខ្ពស់ស្រឡះ ដោយនាងក៏មានភាពលេចធ្លោផងដែរ ជាស្ទាយ៍តុបតែងខ្លួន ជាពិសេសនាងតែងតែបង្ហាញភាពស៊ិចស៊ី ជាមួយរូបរាងតូចស្ដើងរបស់នាង។ បើនិយាយពីរូបសម្រស់វិញ ឃើញថានាងនៅតែមានរូបសម្ផស្សស្រស់ស្អាត មិនចេះចាស់អ្វីសោះឡើយ។

ក្នុងនោះដែរ ថ្មីៗនេះនាងបានបង្ហោះរូបភាព ដោយបានយករូបបច្ចុប្បន្ននេះ ជាមួយរូបភាពកាលពី ៨ឆ្នាំមុន មកប្រៀបធៀបគ្នា ឃើញថានាងគ្មានប្រែប្រួលអ្វីបន្តិចសោះ មិនថារូបសម្រស់ រូបរាងឬគីឡូ ដោយនាងនៅតែមានរាងគួរឲ្យទាក់ទាញដដែល ហើយពេលនេះនាងកាន់តែស្រស់ស្អាតជាងមុនទៅទៀត៕

Related posts

Leave a Comment