ទឹម រដ្ឋា ស៊ីអារម្មណ៍គេទៀតហើយ

ភ្នំពេញ៖ កញ្ញា ទឹម រដ្ឋា ជាតារាម៉ូដែល និង តារាសម្ដែងស្រី មានប្រជាប្រិយភាពខ្លាំង ជាពិសេស រូបសម្រស់របស់នាងពិតជាស្រស់ស្អាត ដោយនាងជាតារាស្រីដេលមានរូបរាងតូចច្រឡឹងស្អាតគួរឲ្យទាក់ទាញ។

ដោយឡែក បើទោះបីនាងអាយុច្រើនបន្តិចមែន តែរូបសម្ផស្សនាងនៅតែក្មេង និង ស្រស់សោភាដដែល។ ក្នុងនោះដែរ រាល់ការតុបតែងខ្លួនរបស់នាង ពិតជាលេចធ្លោ ដែលនាងចូលចិត្តលេងស្ទាយ៍បែបស៊ិចស៊ី បង្ហាញសាច់ខ្ចី និង រូបរាងស្រឡូនរបស់នាងផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ធ្វើឲ្យអ្នកគាំទ្ររបស់នាងផ្ទាល់ ភ្លឹកនឹងរូបសម្រស់ និង រូបរាងរបស់នាងមិនស្ទើនោះទេ ដោយនាងបានស្លៀកនៅឈុតប៊ីគីនី បង្ហាញរាង និង ចង្កេះដ៏តូចរបស់នាង មើលទៅពិតជាស៊ិចស៊ី និង ទាក់ទាញខ្លាំងតែម្ដង៕

Related posts

Leave a Comment