ភ្នំពេញ៖ យើងបានដឹងហើយថា កំពូលតារាចម្រៀង លំដាប់ជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា ចាប់តាំងពីបានរៀបការ មានគ្រួសារមក នាង កាន់តែទទួលបានការគាំទ្រច្រើន និងនៅតែអាចរក្សាបាននូវប្រជាប្រិយភាពបានខ្លាំងដូចមិនដដែល ជាមួយនឹងបទចម្រៀងថ្មីៗ ពិសេស ជីវិតរស់នៅប្រចាំថ្ងៃ ជាមួយគ្រួសារដ៏មានសុភមង្គលផ្ទាល់តែម្ដង។
ម្យ៉ាងវិញទៀត ក្រោយរៀបការរួច ពេលនេះ តារាស្រីរូបនេះក៏ទទួលបាន កូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់ ទុកជាចំណងដៃ និងស្រលាញ់ថ្នាក់ថ្នម បានយ៉ាងដិតដល់ផងដែរ បើទោះបី មានភាពមមាញឹក ក្នុងកិច្ចការសិល្បៈនឹងមុខជំនួញយ៉ាងណាក៏ដោយ។
ទន្ទឹមនឹងនេះ បើទោះជារវល់យ៉ាងណាក៏ដោយ ប៉ុន្តែ អ្នកម៉ាក់វ៍័យក្មេងរូបនេះ ក៏មិនភ្លេចថែរក្សាសម្រស់ បាននៅតែស្អាត ខ្ញង់ដូចពីក្រមុំដដែល ដោយថ្មីៗនេះ នាងក៏បានបង្ហាញ រូបភាពមួយចំនួន នៅលើបណ្ដាញសង្គម ជាមួយនឹងម៉ូតសក់ស្ទាយ៍ថ្មី មានការតុបតែងលើសក់បែបខ្យូតៗ និងសម្លៀកបំពាក់យ៉ាងទាន់សម័យទៀតនោះ មើលទៅ ពិតជានៅស្អាតដដែលមិនចាញ់ពេលនៅក្រមុំនោះទេ៕