ថ្មីៗនេះ តារាសម្ដែងហ្វីលីពីនដ៏ល្បី Marian Rivera ដែលគ្រប់គ្នាហៅថា ម៉ារីម៉ានោះ បានធ្វើការបង្ហោះរូបមួយសន្លឹកក្នុងហាងផាត់មុខ ធ្វើសក់មួយកន្លែង ។ ទោះជាយ៉ាងណាក៏ដោយ រូបភាពមួយសន្លឹកនោះ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍គឺជារូបភាពខាងក្រោយនាងទៅវិញ ។
មហាជនជាច្រើន បានចាប់អារម្មណ៍ប្ដីរបស់នាង Dingdong Dantes ដែលអង្គុយចាំប្រពន្ធនៅកន្លែងរង់ចាំខាងក្រោយ ។ បើតាមសារព័ត៌មានបានឲ្យដឹងថា តារាសម្ដែងប្រុសរូបនេះ បាននាំភរិយាជាទីស្រឡាញ់របស់លោក ទៅហាងផាត់មុខ ធ្វើសក់ ដើម្បីតុបតែងខ្លួនរបស់នាង ។
ជាមួយការថែទាំ និងរង់ចាំប្រពន្ធដោយគ្មានរអ៊ូរទាំងនេះ Dingdong ត្រូវបានអ្នកគាំទ្រដាក់រហ័សនាមឲ្យថាជា «ប្ដីគំរូប្រចាំឆ្នាំ» ដែលធ្វើឲ្យគ្រប់គ្នាច្រណែននឹងគូស្នេហ៍របស់លោកគ្រប់គ្នា ៕