ដោយសារមូលហេតុនេះទើប កុល ដាវី មិនទាន់មានកូនប្រលែងលេងដូចគេ….

បើទោះបីធ្លាប់អះអាងថាចង់បានកូនប្រលែងលេងឆាប់ៗក៏ដោយ តែក្រោយរៀបការច្រើនខែមក កុល ដាវី នៅតែមិនទាន់មានដំណឹងល្អនៅឡើយ ។ យ៉ាងណាមានការលើកឡើងថា មូលហេតុដែល កុល ដាវី ពន្យារពេលយកកូននោះដោយសារចុងក្រោយនេះនាងមមាញឹកថតរឿងជាបន្តបន្ទាប់ ។

មានវ័យច្រើនក៏ពិតមែនតែ កុល ដាវី នៅតែមានទីផ្សារនៅក្នុងការសម្តែងរឿង ជាពិសេសជាតួអង្គដែលមានចរិតឆើតឆាយយកប្តីគេជាដើម ។ យ៉ាងណាមិញមួយរយៈនេះនាងកំពុងមមាញឹកថតរឿងជាច្រើន មានទាំងរឿងដុំ និង រឿងភាគទូរទស្សន៍ ដោយរឿងខ្លះក៏ត្រូវមហាជនជេរ និង ក្នាញ់ចំពោះតួអង្គនាងថែមទៀតផង ។

ដោយសារតែមមាញឹកនៅក្នុងការកើបប្រាក់បែបនេះហើយទើប កុល ដាវី បានសម្រេចចិត្តមិនទាន់យកកូនប្រលែងលេង តែយ៉ាងណានាងមិនពន្យារយូរទេ ចុងឆ្នាំនេះនាងនឹងមានគម្រោងយកតែម្តង ។

កុល ដាវី ត្រូវបានគេចាត់ទុកជាតារាដែលមានជីវភាពធូរធារមិនធម្មតាដែរ ព្រោះមុននឹងនាងរៀបការជាមួយលោក សុខ រក្សា ពួកគេទាំងពីរបានរួមរស់ជាមួយគ្នា និង ប្រឹងប្រែងរកស៊ីសល់ទ្រព្យធនគួរសម ដោយមានទាំងរថយន្តទំនើប ផ្ទះវីឡា រួមជាមួយនឹងមុខរបរក្នុងដៃមួយចំនួនផងដែរ ។

ដោយធ្លាប់លើកឡើងថាលោក សុខ រក្សា ជាស្វាមីពូកែប្រចណ្ឌទើបមកដល់ ពេលនេះ កុល ដាវី ហាក់កាត់បន្ថយការលេងខ្លួនសិចស៊ី និង លេងរឿងដែលមានឈុតស្នេហារោលរាលខ្លាំង ៕

Related posts

Leave a Comment