បងប្អូនប្រាកដជាបានស្គាល់ហើយនូវលោក សាយ រតនះ ដែលជាពិធីករដ៏ឆ្នើមមួយរូបរបស់ស្ថានីយទូរទស្សន៍CTN។ នៅមុននេះបន្តិចផងដែរ ពិធីករសង្ហារូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយអមជាមួយនិងការសរសេររៀបរាប់ថា៖

មនុស្សទូទៅតែងយល់និងនិយាយថាសុខភាពសំខាន់ជាងអ្វីៗទាំងអស់ ប៉ុន្តែមានមនុស្សចំនួនក្នុងនោះគឺមានខ្ញុំម្នាក់ដែរដែលបានធ្វេសប្រហែសអំពីវា ទាល់តែគេងនៅលេីគ្រែពេទ្យទេីបភ្លឺភ្នែក។
អ្វីដែលគិតមុនគេគឺពាក្យសម្តីនិងការណែនាំរបស់ឪពុកម្តាយ មនុស្សជាទីស្រលាញ់ អារម្មណ៍ភ័យខ្លាច ខ្លាចពាក្យថាជ្រុលពេល ស្តាយក្រោយមិនគួរណាបណ្តោយដល់ថ្នាក់ហ្នឹង..។ល។
ពេលខ្លះឲតម្លៃលេីការសប្បាយជួបជុំ មិត្តភក្តិនេះមិត្តភក្តិនោះ អ្នកនេះអ្នកនោះ សំខាន់ជាងឲតម្លៃលេីសុខភាពខ្លួនឯង ទាំងនេះសុទ្ធតែជាការគិតខុស។បេីបងប្អូនមិនចង់ដូចខ្ញុំ ចូរស្រលាញ់សុខភាពអោយបានច្រេីនជាងអ្វីៗទាំងអស់!#អរគុណច្រេីនក្រុមគ្រូពេទ្យ#EKIPCLINIC#