មុនក្លាយជា តារាល្បីដូចសព្វថ្ងៃ តារាទាំងនេះ សុទ្ធតែធ្លាប់ធ្វើជា…..

ភ្នំពេញ៖ បច្ចុប្បន្ន វិស័យសិល្បៈរបស់កម្ពុជា កាន់តែរីកចម្រើនជាងមុន ចំណែកឯសិល្បករ សិលបៈការិនីក៏មានទេពកោសល្យ និង​សមត្ថភាពខ្ពស់ ជាពិសេសមានជំនាញផ្សេងៗពីគ្នាផងដែរ។ ដោយមានសិល្បករខ្លះ ក៏បានឈានជើងចូលប្រលូកក្នុងវិស័យសិល្បៈ មួយនេះតាំងតែពីក្មេងវ័យមកម្ល៉េះ។

ជាមួយគ្នានេះដែរ យើងងាកទៅមើល សិល្បការិនីយើងទាំង ៥ដួងនេះវិញ ដែលមានដូចជា អ្នកនាង ដាញ់ ម៉ូនីកា អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង លី ចាន់សីហា កញ្ញា នី មុន្នីនាថ និង កញ្ញា ព្រះកាយច័ន្ទ ដោយបច្ចុប្បន្ន ពួកគេសុទ្ធតែជាតារាជួរមុខ និង មានប្រជាប្រិយភាពខ្លាំង ចំណែកេទេពកោសល្យក៏ខុសៗគ្នា។ បើទោះបីពេលនេះ តារាស្រីទាំង ៥រូបនេះ មានជំនាញសិល្បៈ ខុសគ្នា តែបើត្រឡប់ទៅមើលពីជីវិតពួកគេមុន ចូលសិល្បៈ ពួកគេសុទ្ធតែ ជានាដការរីរាំរបាំដូចគ្នាផងដែរ។

ដោយឡែក វិស័យសិល្បៈ ក៏ត្រូវបានគេបែងចែកជាច្រើនផ្នែកផងដែរ ដោយមាន ផ្នែករបាំ សម្ដែង និង ចម្រៀងជាដើម។ បើទោះបី តារាស្រីទាំង ៥រូបនេះ ធ្លាប់ជានាដការីរាំរបាំពីមុនក៏ពិតមែន តែបច្ចុប្បន្ន តារាស្រីទាំងស្រីល្បីៗទាំងនេះបានចាប់យកជំនាញ ទៅតាមទេពកោសល្យក្នុងក្ដីស្រម៉ៃ ដែលពួកគេមាន ហើយទទួលបានការគាំទ្រ និង​ភាពល្បីល្បាញខ្លាំង ជាងពេលរាំរបាំទៅទៀត៕

Related posts

Leave a Comment