ងួន កែវពេជ្រពិសិដ្ឋ ស្លាប់ជិត១ឆ្នាំហើយ តែស្រីឡាង នៅតែបែបនេះ ពេលថ្ងៃខួបនាង

ភ្នំពេញ៖ នាថ្ងៃទី ៥ ខែឧសភា នេះផ្ទាល់តែម្ដង តារាសម្ដែងស្រី សាឡាត់ ស្រីឡាង បានធ្វើឲ្យហ្វេនៗ នាំគ្នារំជួលចិត្តជាខ្លាំង ជាមួយនឹងរូបភាព ព្រមទាំងពាក្រពេចន៍មួយចំនួន ដែលបានបង្ហាញនៅលើបណ្ដាញសង្គមរបស់ខ្លួន ក្នុងថ្ងៃខួបកំណើតរបស់នាងឆ្នាំនេះ ដោយ នាងបានបង្ហាញពីអារម្មណ៍ និងសេចក្ដីនឹងរលឹកខ្លាំង ទៅដល់បងប្រុសរបស់នាង ដែលធ្លាប់តែធ្វើខួបកំណើតឲ្យនាងរាល់ឆ្នាំ តែពេលនេះគាត់បានចែកឋាន ទៅហើយ ដោយ ពាក្យទាំងនោះ អានហើយពិតជាកម្សត់ខ្លាំងណាស់ ហើយនាងបានរៀបរាប់ថា៖

ការដែលបាត់បង់ មនុស្សដែលសំខាន់គឺពិតជាពិបាកទទួលយក បភាពស្នាមញញឹមរាល់ឆ្នាំដែលទទួលបានគឺពិតជារីករាយ​ ប៉ុន្តែឆ្នាំនេះខ្ញុំបានត្រឹមមេីលរូបភាព….ចង់បានពាក្យជូនពរពីបងខ្ញុំ…រាល់ឆ្នាំខ្ញុំយំដោយសារក្ដីសុខ អារម្មណ៍រំភេីប តែឆ្នាំនេះខ្ញុំទទួលបានអារម្មណ៍ដែលឈឺចាប់ដែលនឹងពិបាកទទួលយកបាន…ខ្ញុំមិនអាចហៅគ្រប់យ៉ាងអោយត្រលប់មកវិញទេមានតែញញឹមហេីយដេីរទៅមុខ….​រីករាយថ្ងៃកំណេីតណាស្រីឡយ ឈប់យំហេីយដេីរទៅមុខ

គួររំឭកផងដែរថា ប្រិយមិត្តប្រហែលជានៅចាំបាន រឿងរ៉ាវរបស់ តារាសម្តែងប្រុស លោក ងួន កែវពេជ្រពិសិដ្ឋ ដែលត្រូវជាបងប្រុសរបស់ តារាសម្ដែងស្រី សាឡាត់ ស្រីឡាង ដែលលោកបានលាចាកលោកនេះទៅ ដោយសារតែជំងឺមហារីកដ៏កាចសាហាវ បើគិតមកទល់ពេលនេះ កន្លងទៅជិតមួយឆ្នាំមកហើយ។

បន្ទាប់ពីបានឃើញរូបភាព និងការរៀបរាប់របស់តារាស្រីរូបនេះ​ហើយ យើងក៏ឃើញមាន ហ្វេនៗ ជាច្រើន នាំគ្នាចូលខមិន ដើម្បីលើកទឹកចិត្តបាងឲ្យតស៊ូ និងរឹងមាំជាហូរហែរផងដែរ៕

Related posts

Leave a Comment