អាសូរណាស់ ប្អូនអើយប្អូន ទៅធ្វើការឆ្ងាយផ្ទះ ឆ្ងាយម្តាយ ប្រពន្ធ កូន ជាង១០ឆ្នាំ ស្រាប់តែពេលជួបគ្នាបានតែមួយភ្នែក ប្អូនទៅចោលបងអញ្ចឹង…

ជីវិតរបស់មនុស្សយើងម្នាក់ៗគ្នានរណាម្នាក់អាចកំណត់បានថា និងជួបរឿងអាក្រក់នៅពេលនោះ ។ ការកើតចាស់ ឈឺស្លា​ ប់ គឺជាធម្មតានៃជីវិតយើងគ្រប់រូប ដែលកើតលើផែនដីយើងនេះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Thida បានបង្ហោះសារទាំងក្រៀមក្រំលើបណ្តាញសង្គមហ្វេសប៊ុកថា “ធ្វើការ​ជាង10ឆ្នាំ​ឆ្ងាយ​ម៉ែឪបង​ប្អូន​ប្រពន្ធ​កូន​ ហេតុ​អី​មកជួបគ្នាតែម៉ាភ្លេតចឹងអត់នឹកគ្នាទេអីប្អូន​អើយប្អូនហេតុអ្វើអាយុ​ខ្លី​ម្លេះ​មិនគួរណាសោះ កើតជាតិណាៗកុំអោយ​អភ័ព្វ​ដូចជាតិ​ណឹងលេះបង់ខ្លួនធ្វើការស្រុកគេរាប់ឆ្នាំបែជាជួបរឿងកំសត់ចឹង សូម​អោយ​ប្អូន​ទៅកាន់​សុគតិភព​ផងចុះ😭😭😭។

ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បានប្រាប់ឲ្យដឹងទៀតថា “គាត់មានជំងឺច្រើនមុខមាន មហារីក​សួត​ដំណាក់​កាលទី4 សុីឆ្អឹងខ្នង​រាលទៅដុះសាច់ក្នុងខួរក្បាលទៀត ជំងឺ​ណឹង​ពេទ្យ​ថាកើ២ឆ្នាំហើយតែយើងមិនដែរដឹងទេ​ទើបឈឺ2ខែនេះទេ”។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានចូលរួមសោកស្តាយចំពោះការបាត់បង់មួយនេះ ដែលគ្មានថ្ងៃវិលត្រឡប់ក្រោយឡើយ៕

Related posts

Leave a Comment