ក្តៅៗថ្ងៃក្រោយកុំចេះតែហ៊ាន!! លោកវរសេនីយ៍ទោ សួគ៌ ធី ដែលចាប់ប្រជាជនវ៉ៃខ្នោះដៃដោយសារ អត់លុយបង់ពិន័យ១៨០,០០០រៀល ត្រូវថ្នាក់លើសម្រេច បញ្ឈរជើងហើយ…

ស្វាយរៀង៖ ដូចដែលបងប្អូនជ្រាបមកហើយថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាអោយកូនចៅ២នាក់ ចាប់វាយនិងវៃខ្នោះ អ្នកបើកបររ៉ម៉ក ធ្វើឲ្យផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងផ្ទុះការតវ៉ា យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលហេតុការណ៍នេះបានកើតឡើង នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ហេតុការណ៏នេះបានធ្វើឲ្យមានការខឹងសម្បារពីប្រជាជនក្នុងភូមិ និងមានការរិះគន់ពីសំណាក់មហាជន ទូទាំងប្រទេសរួចមកថ្នាក់លើបានធ្វើការពិន័យ និងផ្អាកការងារលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តោះអាសន្នសិន នេះបើតាមការបញ្ជាក់របស់លោក ផែង វណ្ណៈ សូមអានខ្លឹមសារទាំងស្រុងរបស់លោកដូចខាងក្រោម៖

ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានអោយខ្ញុំដឹងតាម​ទូរស័ព្ទ​ មុននេះបន្តិច​ថា​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានសម្រេច​ដាក់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ចំពោះ​​ លោក​វរៈសេនីយ៍​ទោ​ សួគ៌​ ធី​ អធិការរង​នគរបាល​ស្រុក​ ចន្ទ្រា​ ទទួល​បន្ទុក​ចរាចរណ៍​ ដោយបានផ្អាកការងារជាបណ្ដោះ​អាសន្ន​ បន្ទាប់​ពី​ លោក​អធិការ​រងរូបនេះ​បាន​អនុវត្តន៍​លេីសគោលការណ៍ណែនាំ​របស់​ ថ្នាក់​ដឹកនាំ​បង្ករអោយ​ប្រជាពលរដ្ឋ​មានការថ្នេីងថ្នាក់​ ។

សូមគាំទ្រ​នូវ​ចំណាត់ការ​របស់​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដេីម្បី​ពង្រឹង​វិន័យ​មន្ត្រី​ក្នុង​ការ​អនុវត្តន៍​ច្បាប់​អោយបានត្រឹមត្រូវ​ ទន់ភ្លន់​ ម៉ឺងម៉ាត់​ ។ ជាមួយ​គ្នា​នេះដែរ​ សូម​ប្រជាពលរដ្ឋ​ មេត្តា​ចូល​រួម​គោរព​ច្បាប់​ទាំងអស់គ្នា​ ដេីម្បី​សុវត្ថិភាព​ក្រុមគ្រួសារ​យេីង​ សង្គម​ជាតិ​យេីង​ ។

Related posts

Leave a Comment