ទៅដល់អូស្រ្តាលី នៅតែក្នុងផ្ទះ ជាតិ សុច្ចកា ឡើងគីឡូបែកសាច់ប្លែក…!

រយៈពេលជិតពីរខែហើយដែលតារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា បានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី តែយ៉ាងណារហូតមកដល់ពេលនេះនាងមិនទាន់កំណត់ពេលវេលាត្រលប់មកស្រុកខ្មែរនៅឡើយទេ បើទោះបីនាងបានបញ្ចប់ការសម្តែងទៅហើយក្តី ។

ស្របពេលវីរុសកូវីដ ១៩ មិនទាន់ស្ងប់ និង មិនទាន់មានការបើកជើងយន្តហោះនោះ ជាតិ សុច្ចកា នៅបន្តស្នាក់នៅប្រទេសអូស្រា្តលីបន្តទៀតដោយគ្មានការកំណត់ ។ ក្រៅពីសំងំនៅក្នុងផ្ទះមិនបានចេញទៅណានោះ ជាតិ សុច្ចកា បានត្អូញត្អែរថាមានការនឹកស្រុកជាពិសេសនឹកផ្ទះ តែអ្វីដែលធ្វើឱ្យហ្វេនៗលាន់មាត់ស្ទើរគ្រប់គ្នានោះគឺនាងឡើងសាច់ទ្រលុកទ្រលន់ប្លែក ។

នេះជាលើកដំបូងដែល ជាតិ សុច្ចកា បានចេញទៅសម្តែងនៅប្រទេសអូស្រ្តាលី ដោយនាងរួមដំណើរជាមួយលោក អេនឌី និង តារាចម្រៀងស្រីមួយរូបទៀត ដែលតាមគម្រោងនាងចេញទៅសម្តែងនៅទីនោះរយៈពេលមួយខែ និង ពេលនេះការសម្តែងរបស់នាងបានបញ្ចប់ហើយតាំងពីថ្ងៃទី ១១ ខែមេសាម្ល៉េះ ប៉ុន្តែការសម្តែងរបស់នាងមិនបានជោគជ័យដូចការរំពឹងទុកឡើយ យ៉ាងណាមិញ ជាតិ សុច្ចកា នៅតែរីករាយដោយបានចេញមកសម្តែងនៅបរទេសជាលើកដំបូង ។

ជាតិ សុច្ចកា គឺជាអតីតបេក្ខនារីក្នុងការប្រឡងចម្រៀង X Factor Cambodia ហើយទោះបីនាងមិនបានទទួលជោគជ័យក្តី ប៉ុន្តែពេលនេះទីផ្សារការងារសិល្បៈរបស់នាងហាក់កាក់កប ព្រោះនាងមានបទចម្រៀងផ្ទាល់ខ្លួន ដែលបានចាក់ផ្សាយនៅក្នុងរឿងភាគរបស់ទូរទស្សន៍ស៊ីធីអិនផងដែរ ៕

Related posts

Leave a Comment