អាយដលប្រែហើយ! សម្រស់ លី ឧត្តម កាន់តែប្លែក មុខប្រែវែងជាងមុន ខុសធម្មតា

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ ជាបានស្គាល់ តារាប្រុស លោក លី ឧត្តម ដែលជាតារាម៉ូដែល ព្រមទាំងជាតារាសម្ដែងមួយរូប ដែលចូលប្រឡូកនៅក្នុងវិស័យសិល្បៈមិនបានប៉ុន្មានផង លោកក៏ទទួលបានប្រជាប្រិយ និងគាំទ្រ ពីទស្សនិកជាច្រើនផងដែរ។

មិនត្រឹមតែមានសមត្ថភាព នៅក្នុងការងារសិល្បៈតែប៉ុណ្ណោះនោះទេ តារាប្រុសរូបនេះ ថែមទាំងមុខមាត់ស្រស់សង្ហា ព្រមទាំងមានរូបរាងកាយសមសួន ដែលជាទីពេញចិត្តរបស់ហ្វេនៗគ្រប់គ្នា ទៀតផង។

យ៉ាងណាមិញ ថ្មីៗនេះ លោក លី ឧត្តម បានធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍ខ្លាំងឡើង ចំពោះមុខមាត់របស់លោកផ្ទាល់ ដែលហាក់ដូចជាមានភាពប្រែប្រួលបន្តិចបន្តួច ជាពិសេស មើលទៅមុខមាត់របស់លោក គឺកាន់តែមានសភាពវែងជាងមុន ដូច្នោះហើយទើបធ្វើឲ្យហ្វេនចាប់អារម្មណ៍គ្រប់គ្នា៕

Related posts

Leave a Comment