នេះជាទិដ្ឋភាពខាងក្នុងផ្ទះ៨០ម៉ឺនដុល្លារ របស់កែវ វាសនា ក្រោយដេគ័ររួច

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជា បានស្គាល់ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក កែវ វាសនា ដែលជាអាយដលរបស់ហ្វេនៗគ្រប់ៗគ្នា ជាមួយនឹងសម្លេងដ៏ពីរោះ ព្រមទាំងបទចម្រៀងដ៏ពេញនិយមជាច្រើន ផងដែរ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ តារាចម្រៀងប្រុសរូបនេះ ហាក់មានភាពស្ងប់ស្ងាត់ពីវិស័យសិល្បៈ ដោយងាកទៅធ្វើជំនួញរកស៊ី មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបង្ហាញពីជីវិតឡូយឆាយ ជាមួយនឹងក្រុមគ្រួសាររបស់លោកផ្ទាល់ ឲ្យហ្វេនៗបានទស្សនា ទៀតផង។

លើសពីនេះទៅទៀត កាលពីមុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុករបស់ភរិយា លោក កែវ វាសនា ក៏បានបង្ហាញឲ្យឃើញពីទិដ្ឋភាព នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ ព្រមជាមួយនឹងការរៀបចំ និងតុបតែងបានយ៉ាងស្រស់ស្អាត និងទាក់ទាញជាទីបំផុត ដែលមើលទៅ គួរឲ្យចង់រស់នៅយ៉ាងខ្លាំង ផងដែរ៕

Related posts

Leave a Comment