រឿងអីមិនផ្ទុះ ចាន់ សុបញ្ញា និង សុខ សីឡាលីនបង្ហើរចម្រៀងរួមគ្នាលើកដំបូងពីរោះខ្លាំង (មានវីដេអូ)

នេះជាលើកដំបូងដែលតារាចម្រៀងវ័យក្មេងអតីតបេក្ខភាពជ័យលាភី X Factor Cambodia ចាន់ សុបញ្ញា បានបង្ហើរបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងរៀមច្បង សុខ សីឡាលីន ដែលតាមរយៈបទនេះកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យជាច្រើនផងដែរ ។

«ខែឆ្នាំមិនត្រូវគ្នា» គឺជាបទចម្រៀងដែលតារាចម្រៀងពន្លកថ្មី ចាន់ សុបញ្ញា បានបង្ហើរសំនៀងរួមគ្នាជាមួយ សុខ សីឡាលីន ។ មួយបទនេះរបស់តារាចម្រៀងវ័យក្មេងរូបនេះទទួលបានការចាប់អារម្មណ៍ និង សរសើរពីសំណាក់អ្នកគាំទ្រជាច្រើន ។

មានការសរសើរថាវ័យក្មេងមែនតែសំឡេងរបស់ ចាន់ សុបញ្ញា ពិតជាពីរោះស្រែកបានខ្ពស់ស៊ីជាមួយនឹងសម្លេងរបស់ សុខ សីឡាលីន ។ មួយបទនេះក៏ទទួលបានការចុងស្តាប់ និង ស៊ែរពីសំណាក់អ្នកគំាទ្ររាប់ម៉ឺននាក់ក្នុងរយៈពេលប្រមាណតែពីរថ្ងៃប៉ុណ្ណោះ ។

នេះជាបទចម្រៀងទីពីររបស់ ចាន់ សុបញ្ញា បន្ទាប់ពីទទួលជ័យលាភីនៅក្នុងការប្រឡងចម្រៀងលំដាប់ពិភពលោកនៅក្នុងទូរទស្សន៍ហង្សមាស ។ ចង់ដឹងថាបទចម្រៀងរបស់ ចាន់ សុបញ្ញា និង សុខ សីឡាលីន «ខែឆ្នាំមិនត្រូវគ្នា» ពីរោះប្លែកកម្រិតណាតោះទៅស្តាប់ទាំងអស់គ្នា ៕

Related posts

Leave a Comment