មេម៉ាយមានអីមិនល្អ! សុខ សោម៉ាវត្តី កាន់តែមានក្ដីសុខ ជាមួយកូនស្រីសំណព្

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់​តារាស្រីអ្នកនាង សុខ សោម៉ាវត្តី ដែលជាតារាសម្ដែង ព្រមទាំងជាពិធីការិនី ដ៏ល្បីឈ្មោះ ម៉្យាងវិញទៀត នាងថែមទាំង ទទួលបានការគាំទ្រជាច្រើនចំពោះសមត្ថភាពសម្ដែងដ៏ល្អ លាយឡំជាមួយនឹងភាពកំប្លុកកំប្លែង ដែលធ្វើឲ្យអ្នកទស្សនាកាន់តែមានភាពពេញចិត្តលើរូបនាង ផងដែរ។

បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួនរបស់ តារាស្រីរូបនេះ ឃើញថាក្រោយពីក្លាយខ្លួនជាស្រីមេម៉ាយមក នាងក៏មានការ ខិតខំប្រឹងប្រែង ជំនះគ្រប់ឧបសគ្គ តស៊ូបីបាច់ចិញ្ចឹមកូនស្រីជាទីស្រលាញ់ ដែលខ្លួនធ្វើជាឪពុកផង និងធ្វើជាម្ដាយផង ។

យ៉ាងណាមិញ ជីវិតរបស់នាង នៅពេលបច្ចុប្បន្ននេះ គឺកាន់តែមានសុភមង្គលជាមួយកូនស្រីកាន់តែខ្លាំង​ឡើង ដោយកាលពីមុននេះបន្តិច នាងបានបង្ហោះរូបភាពកូនស្រី ព្រមទាំងសារដ៏មានអត្ថន័យថា៖

ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ពេលវេលាតែងតែរំកិលទៅមុខជាមួយការចងចាំល្អរវាងកូននិងម៉ាក់ ការវិវត្តន៍ និយាយ ដេក ដើរ ឈរ អង្គុយ ចំនេះដឹង របស់កូនសុទ្ធតែសាងភាពភ្ញាក់ផ្អើល និងជាកម្លាំងចិត្តអោយម៉ាក់ ថ្វីត្បិតតែ Single mom ម្នាក់នេះ ត្រូវដើរតួនាទី 2 ក៏ពិតមែន តែម៉ាក់មិនដែលរុញរាទេ ចំពោះជីវិតដ៏ហត់នឿយមួយនេះ យ៉ាងណាក៏ដោយក៏ម៉ាក់ប្រឹងដើម្បីស្នាមញញឹមកូន កូនស្រីមាសម្ដាយ

សូមកូន «គិតល្អ សាងល្អ ដើរផ្លូវល្អ »សូមកូនមានសុខភាពល្អ បន្តសាងភាពភ្ញាក់ផ្អើលអោយម៉ាក់នូវភាពឆ្លាតវ៉ៃនិងចំណេះដឹងដ៏ទូលំទូលាយរបស់កូនកូនជាកាដូដែលល្អបំផុតដែលមេឃប្រទានអោយម៉ាក់ម្នាក់នេះHappy officially birthday 7 year old ម្ចាស់បេះដូងម៉ាក់

ក្រោយពីបានឃើញបែបនេះ ហ្វេនៗជាច្រើនពិតមានភាពសប្បាយរីករាយ ព្រមទាំងផ្ញើសារជាកម្លាំងចិត្តដល់រូបនាង ផងដែរ៕​ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment