កម្រឃើញបង្ហាញមុខកូនៗណាស់! ពេលនេះ កូនស្រីច្បង ខាន់ ជេមស៍ ធំពេញក្រមុំទន្ទឹមប៉ាបាត់

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្ត ប្រាកដជាបានស្គាល់រួចមកហើយ អំពីតារាចម្រៀងប្រុស លោក ខាន់​ ជេមស៍ ដែលជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ដែលទទួលបានប្រជាប្រិយភាពច្រើន ពីទស្សនិកជន បើទោះបីជាលោកបានប្រឡូកក្នុងវិស័យចម្រៀងនេះ ច្រើនឆ្នាំក៏ដោយ។

ដោយឡែក បើក្រឡេកទៅមើលពី ជីវិតគ្រួសាររបស់តារាប្រុសសាច់ចាំរូបនេះវិញ យើងឃើញថា មួយរយៈចុងក្រោយនេះ បើមើលតាមរយៈគណនីបណ្តាញសង្គម របស់លោកនានា លោកតែងតែ បានបង្ហោះរូបភាព ជាមួយគ្រួសារ និងកូនៗទាំង៣ របស់លោក យ៉ាងមានសុភមង្គលជាច្រើន នាពេលកន្លងមក បង្ហាញដល់បណ្ដាអ្នកគាំទ្រឲ្យមានការចាប់អារម្មណ៍ខ្លាំងផងដែរ។

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើល រូបរាងកូនៗរបស់លោក ពេលនេះ ពួកគេក៏មានវ័យធំៗ អស់ហើយដែល រីឯស្រីច្បងរបស់ តារាប្រុសរូបនេះវិញ យើងឃើញថា នាងក៏កាន់តែមានវ័យច្រើន មានរូបរាង កម្ពស់ក៏ខ្ពស់ និងកាន់តែធំឡើងៗ ទន្ទឹមខ្លួនប៉ាៗ ទៅហើយ ពិសេសបើនិយាយពីមុខមាត់វិញ នាងក៏ស្អាត កាត់បានទៅប៉ាៗ ច្រើនខ្លាំងផងដែរ៕ បើចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment