កូន១ហើយ! ហង្ស ម៉ារីនី និងស្វាមី នៅតែស្វីត ជាមួយសារដ៏មានន័យ

ភ្នំពេញ៖ អ្នកនាង ហង្ស ម៉ារីនី ជាតារាស្រីដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន តែបច្ចុប្បន្ន នាងមិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈដូចមុននោះទេ ដោយពេលនេះ នាងកំពុងជាប់រវល់ជាមួយមុខជំនួញផ្ទាល់ខ្លួនរបស់ជាខ្លាំង។

ជាមួយគ្នានេះដែរ ក្រោយពីរៀបការរួច នាងក៏មានកូនស្រីម្នាក់គួរឲ្យស្រលាញ់ផងដែរ ជាពិសេសនាងមានស្វាមីមា្នក់ ដែលចេះថ្នាក់ថ្នម មើលថែនាងបានយ៉ាងល្អ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ នាងតែងតែបង្ហាញរូបភាពជាគ្រួសារ ជាមួយស្វាមី និង កូនស្រីយ៉ាងមានសុភមង្គលទៀតផង។
ជាក់ស្ដែង មុននេះបន្តិច នាងបានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម ជាមួយស្វាមីជាច្រើនសន្លឹក ដោយនាង និង ស្វាមី បានថតរូបអមជាមួយ ទេសភាពនៅវាលស្រែ មើលទៅពិតជាស្រស់ស្អាត។ ជាពិសេស នាងក៏បានសរសេរសារយ៉ាងវែងអន្លាយនិយាយបែបនេះថា៖

មានរូបគឺមានទុក្ខ មានជីវិតគឺមានបញ្ហា គ្មាននរណាម្នាក់ជៀសផុតពីបញ្ហាបាននោះទេ ទោះជាបុគ្គលនោះ មានលុយកម្រិតណា ឬក្រកម្រិតណា ក៏នៅតែមានទុក្ខ និងនូវតែជួបបញ្ហា ជីវិតនេះគឺមាន លុះត្រាតែយើងស្លាប់តែម្តង យើងអស់ដង្ហើមតែម្តង បានលែងមានទុក្ខ លែងជួបបញ្ហា ចឹងសំណួរសួរថាតើយើងត្រូវធ្វើដូចម្តេច ??? យើងគួរតែគេចពីបញ្ហា ឬយើងត្រូវប្រឈមមុខនឹងបញ្ហា សួរខ្លួនឯង? បើជួបទុកហើយ ជួបបញ្ហាហើយ យើងមិនដោះស្រាយទេ យើងរត់គេចវា ទោះយើងទៅដល់ទីណា យើងមានបញ្ហាទៀត យើងរត់គេចទៀត គឺ១ជីវិតត្រូវគេចរហូត បញ្ហាអ្នកណាក៏មានដែរ ជួបមួយ ដោះមួយ ជួបពីរ ដោះពីរ ទើបវាប្រសើរ រឿងធំព្យាយាមដោះស្រាយបង្រួមឲ្យតូច រឿងតូចព្យាយាមដោះស្រាយ ឲ្យក្លាយជាអត់រឿង នោះបានហៅថា ជីវិតរស់នៅដោយក្តីសុខ និងមនុស្សដែលចេះគ្រប់គ្រងសដ្ធាកាបានល្អ បើរឿងនឹងយើងព្យាយាមដោះ តែនៅតែដោះមិនរួច យើងគួរគម្បី ប្រាប់រឿងទាំងអស់នោះទៅ មនុស្សណាម្នាក់ដែលយើងទុកចិត្តបំផុត បងប្អូន គ្រួសារ មនុស្សដែលយើងស្រលាញ់ មិត្តភក្ដិល្អ ក្រុមការងារល្អ មេយើង ឬ អ្នកគ្រប់គ្រងយើង ដែលអ្នកណាម្នាក់ដែលយើងទុកចិត្តបំផុត រៀបរាប់ប្រាប់គេឲ្ យឲ្យយើងធូរចិត្ត កុំគិតថាយើងខ្មាស់គាត់ យើងនិយាយទៅយើងអន់ លះបង់ការគិតបែបនេះចោល ពេលនោះអ្នកនឹងទទួលបានគំនិតល្អៗជាច្រើន ធ្វើអោយយើងជ្រះថ្លា ភ្ងាក់មកវិញ អាចដោះស្រាយបញ្ហានោះបានដោយងាយ នឹកស្មានមិន

ដល់ក៏មាន កំគិតថារឿយើង យើងដោះស្រាយមិនបានផង ចុះទម្រាំគេមិនមែនជាយើង គេដោះស្រាយម៉េចកើត ការគិតបែបនេះគឺការគិតអគតិទាំងស្រុង យើងម្នាក់ មិនចេះ មិនអាចដឹង មិនអាធ្វើ បានគ្រប់រឿងទេ ទទួលយកគំនិតល្អៗ ពីមនុស្សជំវិញខ្លួនកាន់តែច្រើន ធ្វើអោយយើងអភិវឌ្ឍន៍ខ្លួនឯង បានកាន់តែល្អ ត្រូវចាំថា ដរាបណានៅមានជីវិត ដង្ហើមនៅដកបាន ក្តីសង្ឃឹមយើងនៅតែមាន ត្រូវតែរឹងមាំ ត្រូវតែក្លាហាន ត្រូវតែតស៊ូ ទោះនៅក្នុងកាលៈទេសៈពិបាក ឬ វេទនាយ៉ាងណា យើងអាចធ្វើបាន តែគ្រាន់តែយើងត្រូវការពេលវេលាន្តិច ហាមដាក់សំពាធលើខ្លួនឯងច្រើន ហាមគិតថាខ្លួនឯងមនុស្សអត់ប្រយោជន៍ គេមិនឲ្យតម្លៃ ហាមគិតថាខ្លួនឯងអន់ធ្វើអ្វីមិនបានៗ ធ្វើអ្វីក៏មិនបានសម្រេច តែងតែបរាជ័យ បើយើងដឹងថាខ្លួនឯងបែបនេះ តើយើងចុះចាញ់វា ឬយើងជំនះវា ថាយើងនឹងព្យាយាមធ្វើវាឲ្យបាន កំដាក់កំហុសលើខ្លួនឯងច្រើនពេក កំដាក់សម្ពាធលើខ្លួនឯងច្រើនពេក កុំគិតៗៗៗច្រើនពេក ដល់ថ្នាក់ពេលខ្លះដេកយំ លែងឃ្លានបាយ ឃ្លានទឹក ដេកក៏លែងលក់ ពេលខ្លះធ្លាក់ខ្លួនឈឺទៀតក៏មាន អ្នកដែលពិបាកមិនមែនគេទេគឺយើង ខាតទាំងពេលវេលា ខាតលុយកាក់ទៀតក៏មាន ប្រយ័ត្នយូទៅៗ ក្លាយជាមនុស្សដែលរកសេចក្តីសុខមិនឃើញ ជីវិតជួបតែទុក ជួបតែរឿង ជួបតែបញ្ហា មិនចេះចប់ មិនចេះហើយ ប្រាប់ហើយថា ដរាបណា ជីវិតនៅមាន បញ្ហាគឺនៅតែជួប គ្រាន់តែអ្នកខ្លះជួបតិច អ្នកខ្លះជួបច្រើន ចឹងយើងត្រូវដឹងថា បើបញ្ហាវាចូលមកហើយ ចូលមួយ ដោះមួយ ទៅ ចូលពីរ ដោះពីរទៅ តែបើដោះមិនរួច ឲ្យអ្នកដែលយើងទុកចិត្តបំផុតជួយដោះស្រាយជាមួយយើង ហើយរឿងខ្លះអត់ប្រយោជន៍យើងទុកដោយឡែក តែយើងគិតៗ ឲ្យអស់ទៅជារឿងដែលរំខានក្តីសុខយើង យើងគួរបោះវាចោលខ្លះទៅ កុំឲ្យខួរក្បាលយើងធ្ងន់ពេក ទុកចន្លោះខ្លះ ឲ្យខួរក្បាលទទួលយក រឿងល្អៗ សប្បាយចូលខ្លះផង ចឹងទើបជីវិតមានក្តីសុខបាន មិនខ្វល់ថាស្អែកមានរឿងអីកើតឡើងទេ សំខាន់ថ្ងៃនេះ យើងត្រូវរស់ឲ្យត្រឹមត្រូវល្អ ព្យាយាមធ្វើអ្វីឲ្យអស់ពីចិត្ត និង ឲ្យល្អបំផុត ទោះស្អែកយើងស្លាប់ ក៏គេនៅចាំយើងថ្ងៃនេះដែរ ៕

Related posts

Leave a Comment