ទេព បូព្រឹក្ស អរស្ទើរស្រក់ទឹកភ្នែក ពេលគូស្នេហ៍ទិញគ្រឿងពេជ្រមួយឈុតឱ្យតម្លៃជាង ៨ ម៉ឺនដុល្លារ

មិនមែនជាលើកដំបូងទេកន្លងមក ទេព បូព្រឹក្ស តែងទទួលបានកាដូជាគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារពីសំណាក់គូស្នេហ៍ ងួន ចាន់ដេវីត ប៉ុន្តែសម្រាប់លើកនេះនាងពិតជារំភើបជាខ្លាំងដោយឃើញគូស្នេហ៍សុខចិត្តលក់គ្រឿងអលង្ការដែលខ្លួនស្រឡាញ់ដើម្បីយកប្រាក់មកទិញគ្រឿងពេជ្រកាដូដល់រូបនាង ។

ទេព បូព្រឹក្ស បានសម្តែងអារម្មណ៍រំភើបស្ទើរស្រក់ទឹកភ្នែកនៅក្នុងឡាយវីដេអូថា នាងមិនដឹងថាគួរនិយាយបែបណាទេនៅពេលដែលទទួលបានកាដូជាគ្រឿងអលង្ការពេជ្រដ៏ស្រស់ស្អាតបែបនេះពីគូស្នេហ៍ ងួន ចាន់ដេវីត ។ សំខាន់លើកនេះលោកសុខចិត្តលក់របស់ខ្លួនស្រឡាញ់ដើម្បីទិញគ្រឿងពេជ្រមួយឈុតនេះសម្រាប់នាង​ ។ ទេព បូព្រឹក្ស គិតថាមានតែនៅក្នុងរឿងប្រលោមលោកទេដែលស្រឡាញ់ភ្លាមទទួលបានភ្លាមតែមិននឹកស្មានថា ងួន ចាន់ដេវីត ធ្វើ

បែបនេះទាំងកន្លងមកលោកជាមនុស្សមិនសូវចេះផ្អែមល្ហែមដូចគេឡើយ ។មិនមែនជាឱកាសពិសេសអ្វីឡើយដែល ទេព បូព្រឹក្ស ទទួលកាដូគ្រឿងពេជ្រមួយឈុតនេះពី ងួន ចាន់ដេវីត តែមូលហេតុដោយសារ ទេព បូព្រឹក្ស បានថតផ្សាយគ្រឿងពេជ្រនេះឱ្យហាងគ្រឿងអលង្ការមួយ ដោយឃើញមួយឈុត

នេះស្រស់ស្អាត នាងក៏បង្ហោះថាស្រឡាញ់ហើយមិននឹកស្មានថា ងួន ចាន់ដេវីត កាដូឱ្យនាងភ្លាមៗដូនេះឡើយ ។ អ្វីដែលនាងរំភើបនោះគឺលោកសុខចិត្តលក់ខ្សែកលោកដើម្បីទិញគ្រឿងពេជ្រនេះកាដូឱ្យនាង ។ គ្រឿងពេជ្រមួយឈុតនេះមានតម្លៃប្រមាណ ៨៨២៤៥ ដុល្លារ ។ទេព បូព្រឹក្ស ថាមួយរយៈនេះមិនថារូបនាង និង ងួន ចាន់ដេវីត សុទ្ធតែរកចំណូលមិនសូវបាន តែមិននឹកស្មានថាអនាគតស្វាមីនាងសុខចិត្តធ្វើបែបនេះដាក់នាងសោះ ។ សម្រាប់នាងទោះបីជាគូស្នេហ៍ទិញកាដូដែលមានតម្លៃតិចជាងនេះក៏នាងសប្បាយចិត្តដែរ ៕

Related posts

Leave a Comment