រថយន្ត LAMBORGHINI URUS តម្លៃជាងកន្លះលានដុល្លារ របស់អ្នកនាង SIV MEY ទិញមិនទាន់បានប៉ុន្មានផង ស្រាប់តែលោកពូ PASSAPP ជិះមកប៉ះ ហើយអាងសុំទោស

ប្រិយមិត្ដអ្នកនិយមប្រើប្រាស់បណ្ដាញ សង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ នៅតារាដ៏មានប្រជាប្រិយភាព នោះគឺ លោកស្រី Siv Mey Online Shop ដែលគាត់ គឺជាថៅកែលក់ឡេ ដ៏មានឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គម បូករួមនឹងភាពបុិនប្រសប់ខាងវោហាស័ព្ទទៀតផង។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ដែលត្រូវជាថ្ងៃខួបកំនើតរបស់កូនប្រុសរបស់គាត់ គឺលោកស្រី សៀវ មុី បានផ្ដល់កាដូជាទីគប់ចិត្ដជាទីបំផុត សម្រាប់កូនប្រុសច្បងរូបនេះ នូវរថយន្ដស៊េរីទំនើបម៉ាក Lamborghini Urus ២០២០ ពណ៏លឿង យ៉ាងថ្មីស្រឡាង ដែលមានតម្លៃប្រហែល ៥៨មុឺនដុល្លារឯណោះ។

ដោយឡែក នាខណៈពេលមុននេះបន្ដិច លោកស្រី សៀវ មុី បានជួបប្រទះរឿងស៊យមួយ នៅពេលកំពុងធ្វើដំណើរ ដោយជិះរថយន្ដស៊េរីទំនើប ម៉ាក Lamborghini Urus ខាងលើនេះ ស្រាប់តែត្រូវបានលោកពូ ជាអ្នករត់ម៉ូតូកង់៣ ឥណ្ឌាម្នាក់ បានបើកបរខំប្រឹងប្រជ្រៀតទៅមុខ ទាំងដែលផ្លូវកំពុងតែមានចរាចរណ៏កកស្ទះ រហូតទៅកៀររថយន្ដ លោកស្រី សៀវ មុី ត្រូវផ្នែកកាងឆ្វេងខាងមុខ បណ្ដាលធ្វើឲ្យឆ្កូតថ្នាំតែម្ដង។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកស្រី សៀវ មុី បានសរសេរប្រាប់ឱ្យដឹងថា៖”ហុឹម អត់ដឹងនិយាយថាម៉េច លោកពូអើយដឹងហើយថាផ្លូវស្ទះ ហេតុអីបានលោកពូរុកចូលមកទៀត ដល់ប៉ះចឹងមានអីក្រៅពីសុំទោស សូមបងប្អូនបើកបរដោយប្រុងប្រយ័ត្នផងណា ពេលដែលប៉ះគ្នាវាគ្មានផលចំនេញទេ សូមលើកក្រោយលោកពូប្រុងប្រយ័ត្នណា”។

ទន្ទឹមនឹងហេតុការណ៏ខាងលើនេះ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Chhorda Dy ដែលគាត់ជាអ្នកមានផ្ទះនៅជិត លោកពូ ម៉ូតូកង់៣ ឥណ្ឌា ខាងលើ បានទម្លាយប្រាប់ឱ្យដឹងថា៖”គាត់នៅជិតផ្ទះខ្ញុំតាសចេ កាលមុននឹកឃើញគាត់ចាស់ ជួយជិះគាត់ទៅ តែមានណាគាត់ជិះជ្រែណាស់ ស្រួលមិនស្រួលឈ្លោះជាមួយគេតាមផ្លូវរហូត ហុីមអាណិតគាត់ដែរ តែអោយគាត់ដឹងខ្លះថា គាត់ជិះយ៉ាងមិចថ្ងៃមុនអោយគាត់ជូនខ្ញុំ យកកូនទៅពេទ្យ សឹងតែថាឈប់កណ្ដាលផ្លូវហើយតាស”។

ក្នុងនោះក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយទៀត មានឈ្មោះ TJ Sorn ក៏បានលើកឡើងស្រដៀងគ្នាយ៉ាងដូច្នេះថា៖”ពូនឹងបើកឈ្លើយណាស់ ខ្ញុំធ្លាប់ជិះប៉ះម្តង នេះមកពីឃើញម្ចាស់ឡានទំនងអ្នកធំដែលទេ កុំអីត្រូវពូហ្នឹង វ៉ៃថែមទៀត មិនមែនអោយថតចឹងទេ ព្រោះពូនឹងឈ្លើយសាហាវ”។

Related posts

Leave a Comment