ផ្ទះបុរាណអាយុ១១០ឆ្នាំ ចេះតែលឺសម្លេងចម្លែក ដែលមនុស្សជាច្រើនសង្ស័យថាមានខ្មោច ទើបទៅសួរអ្នកយាម ទើបអស់ចិត្ត…

ផ្ទះបុរាណមួយខ្នងស្ថិតក្នុងប្រទេសថៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលមានអាយុកាលប្រហែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១១០ឆ្នាំ ធ្លាប់ត្រូវបានដាក់ជាសម្បត្តិរបស់រដ្ឋ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយកាលពីពេលថ្មីៗនេះ បានដាក់អោយដេញថ្លៃទៅក្រុមហ៊ុនឯកជន ​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីធ្វើជាកន្លែងទេសចរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងសម្រាប់ស្នាក់ដើម្បីទាក់ទាញភ្ញៀវជាចំណូលចូលរដ្ឋផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

យ៉ាងណាផ្ទះមួយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតជាមិនធម្មតាទេ​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្លាប់ត្រូវបានមនុស្សម្នារជាច្រើននិយាយតៗគ្នាថា ​​​​​​​​​​​​​​​​​​​បានជួបនូវរឿងចម្លែកៗនៅក្នុងផ្ទះនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចជាពេលខ្លះឮសំឡេងមនុស្សស្រែក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងស្រមោលមនុស្សដើរក្នុងផ្ទះជាដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

យោងតាមការសម្ភាសន៏របស់អ្នកសារព័ត៌មានជាមួយនឹងបុរសអ្នកយាមផ្ទះម្នាក់បានអោយដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទះដែលមានអាយុ ១១០ឆ្នាំនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិតជាមិនធម្មតាទេ ព្រោះវាធ្លាប់ជាទីកន្លែងរបស់ព្រះចៅចុលចមក្លាទី៥ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់យាងមកក្រសាលទៀតផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ សសរផ្ទះធ្វើអំពីឈើម៉ៃសាក់មាស ចំណែកក្បឿងនាំចូលពីប្រទេសអ៊ីតាលីសុទ្ធ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ចំពោះព័ត៌មានចរចាមអារ៉ាមដែលនាំអោយសង្ស័យថា​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទះនេះមានខ្មោចលោកមិនច្បាស់ឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះគាត់ (អ្នកយាមផ្ទះ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅយាមផ្ទះនេះដល់ៗយប់ជ្រៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនទាន់ធ្លាប់ជួបហេតុការណ៍ចម្លែកអ្វីឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយណាមួយធ្លាប់មានសិស្សសាលាចុះមកសិក្សាស្រាវជ្រាវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏មិនធ្លាប់ជួបរឿងអ្វីដែរ
ដូចពាក្យអ្នកភូមិនិយាយឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Related posts

Leave a Comment