រាងអាយដល ពីមុនបាត់ទៅណា? នេះជារាងរបស់ ស៊ឹម សូលីកា កាលពីមុន

ភ្នំពេញ៖​ អ្នកណាមិនស្គាល់ ពីស៊ឹម សូលីកា ដែលជាពិធីការិនីដ៏ល្បី កាលពីប៉ុន្មានឆ្នាំមុន នៅក្នុងប៉ុស្តិ៍ទូរទស្សន៍បាយ័ន នៅក្នុងកម្មវិធីជាច្រើន ទាក់ទងនឹងស្ត្រី តែប្រហែលជា ប៉ុន្មានឆ្នាំចុងក្រោយ រូបនាង ក៏បានដកខ្លួន ចេញពីវិស័យសិល្បៈ ដើម្បីបម្រើជាប្រពន្ធល្អ ម្តាយល្អ នៅក្នុងគ្រួសារវិញម្តង។

ប៉ុន្តែអ្វីដែលកាន់តែ ភ្ញាក់ផ្អើលទៅទៀតនោះ គឺរូបរាងរបស់តារាស្រីរូបនេះ កាន់តែប្រែប្រួលខ្លាំងឡើង រហូតខុសពីមុនដាច់ បើនឹងរូបកាលពីមុន ដែលនាងធ្លាប់បង្ហោះនៅក្នុងបណ្តាញសង្គម ដែលពេលនេះ នាងពិតជាធាត់ខ្លាំង ស្ទើរតែមិនគួរឲ្យជឿ ដោយរាងកាយ កាន់តែមូលខ្លាំងតែម្តង។

ក្នុងនោះ ស៊ឹម សូលីកា ក៏ព្យាយាមសម្រកទម្ងន់ ឲ្យបានរូបរាងដូចពីមុនផងដែរ តែហាក់ដូចជាមិនទទួលបានលទ្ធផលសោះតែម្តង តែយ៉ាងណា រូបនាង នឹងព្យាយាមហាត់ពត់លុតដំ បន្តទៀត ដើម្បីបានរាងកាយស្រឡូនស្អាតមកវិញ។ ជាពិសេស សម្រាប់ស្វាមីរបស់អ្នកនាង លោក អេង ឬទ្ធី គឺស្រលាញ់នូវអ្វីដែលនាងក្នុងពេលបច្ចុប្បន្ន បើទោះបីជា អ្នកនាង ស៊ឹម សូលីកា មានរាងកាយធាត់ មិនរាងស្លីមអីក៏ដោយ ក៏លោកមិនខ្វល់ខ្វាយនូវរឿងនេះទេ៕

Related posts

Leave a Comment